លោកយិន អ៊ីម ជួបជុំសំណេះ​សំណាលចែកអង្ករ និងខោ អាវដល់សណ្តាប់ធ្នាប់ និងប្រជាការពារ

0
966

ភ្នំពេញ ៖ ដើម្បី​រកវិធីទប់ស្កាត់ កុំឲ្យមានបទល្មើសផ្សេងៗកើឡើងក្នុងមូលដ្ឋាន និងដើម្បីការពាសុវត្ថិភាព នាពិធីបុណ្យភ្ជុំបិណ្ឌប្រណីខ្មែរដែលចូលមកដល់នាពេលខាងមុខនេះ កម្លាំងសណ្តាប់ធ្នាប់សង្កាត់ ប្រជាការពាភូមិ​ ត្រូវ​តែសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ ដាក់វេនប្រចាំការរៀងរាល់យប់កុំអោយអាក់ខានអោយសោះ។

លោក យិន អ៊ីម ប្រធានគណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់សំរោង បាន​ធ្វើ​ការ​ណែ​នាំដល់​គ​ណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់ និងប្រធានភូមិទាំង៤ ត្រូវ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ ​គោល​នយោបា​យ​​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាពទាំង៩ចំណុច ហើយត្រូវចុះពន្យល់ឲ្យប្រជាពលរដ្ឋ ត្រូវតែសហការនិង​ប្រជាការពា ដើម្បីមានករណីអ្វីអាចរាយការដល់សមត្ថកិច្ចប៉ូលិស ហើយងាយស្រួលធ្វើ​ការ​ស្ទាក់ចាប់នូវជនខិលខូច យកមកផ្តន្ទាទោសទៅតាមច្បាប់ ទាំងនេះគឺជាការលើកឡើងរបស់លោកយិន អ៊ីម ក្នុងខណៈជួបសំណេះសំណាល ជាមួយសណ្តាប់ធ្នាប់ ប្រជាការពារ ទាំងអស់ក្នុងសង្កាត់សំរោង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

ប្រធានគណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់សំរោង បានបញ្ជាក់ថា កម្លាំងសណ្តាប់ធ្នាប់សង្កាត់ ប្រជាការពាភូមិ​ ត្រូវ​តែសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ ដាក់វេនប្រចាំការរៀងរាល់យប់ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗ។ ក្នុងនោះផងដែរលោកក៏បាន​អំ​ពាវ​នាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា មានការប្រុងប្រយ័ត្ន និងភាព​ម្ចាស់ការ​ខ្ពស់ ចៀសវាងបង្ក​ឲ្យ​មាន​អគ្គិភ័យកើតឡើងជាយថាហេតុ ដែលបណ្ដាលឲ្យខូចខាត ដល់ទ្រព្យសម្បត្តិ និងអាយុ​ជី​វិត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ ដែលនិងចូលមកដល់​នាពេលឆាប់ៗខាងមុខនេះ ហើយយើងរួមគ្នាញ៉ាំង​អោយ​ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ នាពេលខាងមុខនេះ ប្រកបទៅដោយ សេចក្តីសុខ សប្បាយរីករាយ​​គ្រប់ក្រុម​គ្រួសារទាំងអស់​គ្នា។

ជាចុងក្រោយលោក យិន អ៊ីម បានផ្តាំផ្ញើរដល់គ​ណៈបញ្ជាការឯក​ភាពរដ្ឋ​បាល​សង្កាត់ និង​ប្រធានភូមិ​ទាំង​៤ ធ្វើយ៉ាងណាត្រូវ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ ​គោល​នយោ​បាយ​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាព ឲ្យបានជាដាច់ខាត​ ដើម្បីចូលរួមនិងការពារាល​សមិត្ថ​ផលទាំងឡាយ ក្រោមការដឹកនាំរបស់ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ដែល​បាន​គិត​គូ​ពី​ប្រទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ ដោយ​ខិតខំ​នាំ​មក​នូវ​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​ សម្រាប់​ប្រទេស​ជាតិ​និង​ប្រជា​ ពលរដ្ឋ​ទាំងមូលនាពេលបច្ចប្បន្ន​​។​

គួរបញ្ជាក់ថា បន្ទាប់ពីការសំណេះសំណាល និងផ្តាំផ្ញើររួចមកលោក យិន អ៊ីម និងក្រុមព្រឹក្សា​សង្កាត់សំរោង បានចែកអង្កររបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ដល់សណ្តាប់ធ្នាប់ និងប្រជាការពាភូមិ​ ទាំង៤​ភូមិចំនួន៨១នាក់ ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាម និងចែកខោអាវដល់កម្លាំងសណ្តាបធ្នាប់ និងប្រជាការពារក្នុងម្នាក់១កំផ្លេទៀត ផងដែរ៕

Facebook Comments
Loading...