សេក គឹមរួន កៀកស្មារឡុង ជិន សាកកណ្តាប់ដៃជាមួយកីឡាករថៃ រីឯចិត្រ សុភី សាកស្នៀតគុនជាមួយកីឡាករជប៉ុន

0
1014

ភ្នំពេញ ៖ កីឡាករសេក គឹមរួន អ្នកប្រដាល់នៃអង្គរមានជ័យសៀមរាប កៀកស្មារនិងកីឡាករ​​ឡុង ជិន អ្នកប្រដាល់របស់ក្លិប​ខ្លារខិនមានរិទ្ធ ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃណងអូ និងកីឡាករឌែនភិឈិត រីឯកីឡាករចិត្រ សុភី អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ឡើងសាកស្នៀតគុនជាមួយកីឡាករជប៉ុនNakamura shin​nusoke ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករសេក គឺមរួន ត្រូវជួបជាមួយកីឡាករថៃណងអូ នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះ ហើយមិនទាន់ដឹងថា កីឡាករថៃណងអូ មានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែកីឡាករថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯកីឡាករ​សេក គឹមរួន ជាកីឡាករគុនចម្រុះ តែគេបានឡើងបាន​ឡើងប្រកួតប្រដាល់គុនខ្មែរទាំង​លក្ខណៈមិត្តភាពជាតិ និងអន្តរជាតិញ​ញឹកញាប់ដូចកីឡាករដទៃទៀតដែរ ដោ​យ​កីឡាកររូប​នេះ​ ការប្រកួតរបស់គេ​កន្លងមក បើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួ​តខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់​អារម្ម​ណ៍​ពីមួយប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។

ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើយគេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំងកម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។ បើ​តាម​ក្រុម​អ្នកវិភាគ​ប្រដាល់​អះ​អាង​​​ថា សម្រា​ប់​ការប្រកួត​នេះកីឡាករ​សេក គឹមរួន គឺសង្ឃឹម​ឈ្នះលើគូប្រកួតហា​សិប​ភាគ​រយប៉ុណ្ណោះ​បើទោះជាពួកគេមិនដែលជួបគ្នា​ក៍ដោយ។ ចាំមើលរវាងកីឡាករ​សេក គឹមរួន និង​កីឡា​ករណងអូ នណាជាអ្នកឈ្នះបាន៣ពិន្ទុដំបូងនោះ?។

​     ចំណែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃឌែនភិឈិត ក្នុងប្រភឹទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរនៅសង្វៀននេះ តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។

រីឯកីឡាករឡុង ជិន គេទើបឈ្នះបានខ្សែក្រវាត់ថ្មីៗកន្លងមកនេះ ហើយគេជា​អ្នក​ប្រដាល់​វ័យក្មេង​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​ថែមទៀត។ ​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ជា​ជើង​ខ្លាំងៗ​ច្រើន​នាក់ទៀតផង។​ ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានលើកឡើងថា មានភាគរយឈ្នះច្រើនជាងចាញ់។

ដោយឡែកកីឡាករជើងថ្មី ចិត្រ សុភី ជួបជាមួយកីឡាករជប៉ុនNakamura shin​nusoke ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយ​រវាងកីឡាករទាំង២នាក់​នេះមិន​មានអ្នក​ណាហ៊ាន​ទស្ស​ទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករកម្ពុជា ជាអ្នកប្រដាល់​ជើង​ថ្មីដែលទើបចូលប្រឡូកលើសង្វៀន ហើយកីឡាករជប៉ុនក៍ពុំទាន់ដឹងថា មាន​វិជ្ជាគុន​ខ្លាំង​ប៉ុណ្ណា​នោះដែរ។ ចាំមើលរវាងកីឡាករជើងថ្មី ចិត្រ សុភី និងកីឡាករជប៉ុនNakamura shin​nusoke នណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...