រថយន្ត lexus ៣៥០ស៊េរីទំនើបមួយគ្រឿង ត្រូវដែកថ្នាំងអំពៅហើរចេញពីកំពូលអគារ៤២ជាន់មកជុងជាប់ក្បាល

0
481

ភ្នំពេញ ៖ រថយន្ត lexus ៣៥០ស៊េរីទំនើបមួយគ្រឿងបានរងការខូចខាត់ត្រង់ម៉ាស៊ីនខាងមុខដោយសារដែកថ្នាំងអំពៅបានហើរធ្លាក់ពីការដ្ឋានអាគារ៤២ ជាន់ខណៈដែលមេឃងងឹតមានខ្យល់កន្រាក់រកភ្លៀង ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចមុខហាង លក់សំលៀកបំពាក់ លីម ហុង ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

រថយន្ត ដែលរងការខូចខាតនោះម៉ាកឡិចស៊ីស៣៥០ ពាក់ស្លាកលេខភ្នំពេញ2AD 4994ដែលចតចោលនៅមុខហាង លក់សំលៀកបំពាក់ លីម  ហុង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោង១៣និង៤៥នាទីថ្ងៃកើតហេតុនេះ ស្រាប់តែមេឃងងឹតធ្លាក់ខ្យល់យ៉ាងខ្លាំងបណ្តាលឲ្យដែកថ្នាំងអំពៅប្រវ៉ែងជាង១ម៉ែត្របានហោះចេញពីកំពូលសំណង់ អគារកំរកំពង់៤២ជាន់ដែលនៅផ្លូវមុន្នីវង្ស ភូមិ៤ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន បណ្តាលឲ្យមកជុងក្បាលឡានឡិចស៊ីស៣៥០ដែលចតនៅមុខហាង លក់សំលៀកបំពាក់ លីម ហុង ផ្ផ្លូវព្រះសីហនុសង្កាត់ចតុមុខខណ្ឌដូនពេញត្រូវរងការខូចខាតត្រង់ម៉ាស៊ីនខាងមុខជាប់ដែកថ្នាំងអំពៅនៅក្បាលឡានតែម្តង។

ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់នោះដែរចាត់ទុកថា សំណាងហើយដែលមិនគ្រោះថ្នាក់ដល់មនុស្សនោះ។ចំណែកម្ចាស់ឡានបានចចារជាមួយប្រធានការដ្ឋានមិនអោយសមត្ថកិច្ចចូលលរួនោះទេ។ចំណែកមេការសំណង់ត្រូវបានអាជ្ញាធរខណ្ឌចំការមនហៅធ្វើកិច្ចសន្យាដើម្បីដោះស្រាយសំណងគេ៕

Facebook Comments
Loading...