ថ្នាក់​ដឹក​នាំ​ក្លឹប Spurs ​បាន​យល់​ព្រម ​បញ្ចេញ​ទឹក​ប្រាក់​ប្រមាណ​៨០​លាន​ផោនដើម្បីទិញ Dybala

0
1026

បរទេស ៖ តាម​ការ​ស្នើ​សុំ​របស់​អ្នក​ចាត់ការ​ក្រុម ពេលនេះថ្នាក់​ដឹក​នាំ​ក្លឹប Spurs ​បាន​យល់​ព្រម ​បញ្ចេញ​ទឹក​ប្រាក់​ប្រមាណ​៨០​លាន​ផោន ​ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ Dybala ​មក​រួម​ក្រុម​ហើយ។

ក្លឹប​មាន់​ខ្នាយ​មាស ​បាន​បញ្ជាក់​ថា​ពួកគេ​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ខាង​លើ​នេះ ​ហើយ​ចង់​សួរ​នាំ​តម្លៃ​ឱ្យ​បាន​ម៉ត់​ចត់​ដើម្បី​នាំ​យក​រូបគេ​មក​រួម​ក្រុម​នា​រដូវ​ក្ដៅ​នេះ។ ​ពួកគេ​នឹង​បំបែក​កំណត់ត្រា​ទិញ​ចូល​តម្លៃ​ខ្លួន​របស់​ក្លឹប ប្រសិន​បើ​ជា​យក Dybala ​មក​មែន ព្រោះ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ដល់​ទៅ​៨០​លាន​ផោន​ឯ​ណោះ។

លោក Daniel Levy ​ដែល​ជា Chairman ​របស់​ក្រុម Spurs ​បាន​បញ្ជាក់​ដែរ​ថា​ក្រុម​បច្ចុប្បន្ន​នេះ​អាច​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ដែល​ខ្លួន​ចង់​បាន​ហើយ ​មិន​ដូច​រដូវ​កា​ល​មុន​ទេ។ ​ពេល​មុន ​ក្រុម​បាន​ចំណាយ​អស់​ជាង​១​ពាន់​លាន​ផោន​ដើម្បី​កសាង​កីឡ​ដ្ឋាន​ថ្មី ​ហើយ​ពេល​នេះ​វា​បាន​បញ្ចប់​ហើយ ដូច្នេះ​ដល់​ពេល​ក្លឹប​ត្រូវ​កសាង​ក្រុម​មួយ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ប្រជែង​ជាមួយ​ក្រុម​ដទៃនៅក្នុងក្របខ័ន្ធបាល់ទាត់អង្លេស៕

Facebook Comments
Loading...