ភិក្ខុ កក្កដា សុភ័ណ្ឌ ដែលចេញវីដេអូបំ​ពុលពត៌មានសង្គម ត្រូវបានមន្ត្រីសង្ឃផ្សឹកហើយ

0
1060

ភ្នំពេញ ៖ ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ( អលជ្ជី )បំ​ពុលក្នុងពត៌មានសង្គម គឺត្រូវបានមន្ត្រីសង្ឃ សាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយតាមធម៌វិន័យរួចរាល់ជាស្ថាពរហើយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ ។

ជាលទ្ធផល ភិក្ខុអង្គនេះបានលាចាកសិក្ខាបទរួចរាល់ហើយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភក្ត្រ ព្រះមន្ត្រីសង្ឃ នៅវេលាយប់នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម Facebook ថា ភិក្ខុ កក្កដា សោភ័ណ្ឌ ត្រូវបានគេប្លន់សម្លាប់ជាមួយរូបភាពជាច្រើនសន្លឹក។ ក្រោយមកទើបមានការបញ្ជាក់ថា រូបភាពទាំងនោះ គ្រាត់តែជារូបភាពសម្តែងក្នុងវីដេអូអប់រំមួយដែលថតនៅក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ៕

Facebook Comments
Loading...