ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃចុះឃាត់ខ្លួនដកហូតថ្នាំញៀនជាច្រើននិងម៉ូតូរួមនិងឡាន៣គ្រឿង

0
853

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ដែលបានរកឃើញថ្នាំញៀនប្រភេទក្រវី និងគ្រឿងញៀនជាច្រើនទៀតរួមទាំងដកហូតម៉ូតូឡាន៣គ្រឿងទៀតផង។

ប្រតិបត្តិការចាប់បង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀននោះធ្វើឡើងវេលាម៉ោង១៩ និង១៥នាទី នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានការអនុញ្ញាតពីលោកហ៊ីង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមផ្ទាល់ពីលោក ឡេង ណាង ជាក្រឡាបញ្ជីអមផងនឹង ដឹកនាំដោយលោកឯកឆាំ ឈឿន នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកស្រី គឹម លី ជាម្ចាស់ផ្ទះ បានធ្វើការពិនិត្យជាក់ស្តែងនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឆែកឆេររកឃើញ

ថ្នាំគ្រាប់WYពណ៌ផ្កាឈូក ចំនួន១០កញ្ចប់ និងថ្នាំគ្រាប់ ពណ៌ស្វាយ សញ្ញាLV ចំនួនមួយកូនថង់ថ្នាំញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លាចំនួនមួយកញ្ចប់សង្ស័យជាសារធាតុញៀន។ថ្នាំទឹកសញ្ញាតុក្តា, សំបកដបសញ្ញាតុក្តាចំនួនមួយកេស និងឃាត់ខ្លួនមនុស្សចំនួនមួយនាក់ឈ្មោះរិន ដារ៉ា ភេទប្រុស៣១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួលកន្លែងកើតហេតុព្រមទាំងដកហូតម៉ូតូធំចំនួន២គ្រឿងនិងរថយន្តឡិចស៊ីស១គ្រឿងពាក់ស្លាកលេខភ្នំពេញ២T៨៤ ៤៨ ពណ៌ខ្មៅ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលជាម្ចាស់ករណី បានបង្ហើបឲ្យដឹងថា ជនសង្ស័យ រូបនោះត្រូវបានកម្លាំងជំនាញនៃមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃបានធ្វើការស្រាវជ្រាវជាយូរមកហើយលុះមកដល់ថ្ងៃកើតហេតុនេះដោយដឹងពីទីលំនៅនឹងកន្លែងជួញដូរ របស់ជនសង្ស័យរូបនោះក៏ត្រូវបានកម្លាំងជំនាញសហការជាមួយស្ថាប័នតុលាការរួមទាំងសហការជាមួយកម្លាំងមូលដ្ឋានចុះបង្ក្រាបជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យរូបនោះព្រមទាំងរកឃើញថ្នាំញៀនជាច្រើនដូច្នេះតែម្ដង។ សមត្ថកិច្ចបញ្ជាក់ទៀតថាបាត់ការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យរូបនោះបានធ្វើដល់វេលាម៉ោង២១និង២៥នាទី នាថ្ងៃខែឆ្នាំដដែល។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរូបនោះហើយកម្លាំងជំនាញនៃមន្ទីរគ្រឿងញៀនក៏បានបន្តស្រាវជ្រាវនៅខណ្ឌទួលគោកដើម្បីឈានដល់ការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យថែមទៀតផងដែរប៉ុន្តែគេមិនដឹងថាឃាត់បានប៉ុន្មាននាក់ទៀតថែមទេ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...