ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងគណបញ្ជាការឯកភាពខណ្ឌ ឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
786

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណបញ្ជាការឯកភាពខណ្ឌ ឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣ និង៣០នាទី យប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ រឿន រ៉ាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឆ្លាក់ព្រះ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកក្ដាម ឃ៉ំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ សម្ភារៈដកហូត១.គ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០២កញ្ចប់ថង់តូច ២.ម៉ូតូម៉ាកស៊ុយសូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១E ៨៥៨២ ចំនួន០១គ្រឿង។ ៣.ទូរសព្ទ៍ដៃចំនួន០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណបញ្ជាការឯកភាពខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងក៍ប្រទះឃើញជនសង្ស័យខាងលើ ជិៈម៉ូតូមួយគ្រឿងក្នុងទិសដៅពីត្បូងទៅជើងដោយមានការសង្ស័យកម្លាំងយើងក៍បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យ ឆែកឆេរ រួចក៍ប្រទះឃើញគ្រឿងញៀនប្រភេទក្រាមសរថ្លាចំនួន០២កញ្ចប់ថង់តូច ដែលជនសង្ស័យឈ្មោះរឿន រ៉ាវុធ បានលាក់ទុកក្នុងកញ្ចប់បារី ភ្លាមនោះកម្លាំងយើងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅតែម្ដង។បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...