លោកជា ខេមា ជួយដោះស្រាយកន្លែងលាងដៃសិស្ស នៅតាមសាលាបឋមសិក្សាដែលខ្វះខាតចំនួន៥ នៅក្នុងខណ្ឌព្រែកព្នៅ

0
1649

ភ្នំពេញ ៖ ក្នុងរបាយការណ៍ប្រចាំខែ ផ្នែកទី៣ ស្ដីពីបញ្ហាប្រឈម និងដំណោះស្រាយ  ដែលបានដាក់ជូនសមា ជិកសមាជិកា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៩ អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅពិភាក្សានិងអនុមត័ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះអង្គប្រប្រជុំបានផ្ដោតការពិភាក្សា ទៅលើបញ្ហាប្រឈម របស់ការិយាល័យ អប់រំយុវជននិងកីឡាខណ្ឌ ដោយចាប់អារម្មណ៍ទៅលើ ការខ្វះកន្លែងលាងដៃសិស្ស នៅសាលាបឋមសិក្សាចំនួន៥ក្នុងមូលដ្ឋាន គឺសាលាបឋមសិក្សាព្រែកព្នៅ បឋមសិក្សាភូមិឌួង បឋមសំរោងជើង បឋមទួលសាគរ និងបឋមសិក្សាត្រពាំងអំពិល។

លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានលើកឡើងថា អនាម័យគឺជាបញ្ហាសខាន់បំផុត សម្រាប់ជីវិតមនុស្ស ពិសេសកុមារដែលជាអ្នកបន្ដវេន ដែលទាមទារឲ្យមានអនាម័យត្រឹមត្រូវព្រោះពួកគេងាយនិងឆ្លងមេរោគ អាចបង្កជាជម្ងឺ ផ្សេងៗបាន។ដូចនេះ តម្រូវឲ្យសិស្សានុសិស្សលាងដៃឲ្យបានស្អាតជានិច្ចទើបពួកគេមានសុខភាពល្អ ចៀសផុតពីជម្ងឺ។ លោកបានបន្ដថា តាមការកត់សម្គាល់​ បន្ទប់អនាម័យនៅតាមសាលារៀនភាគច្រើន គឺមិនទាន់មានអនាម័យល្អនៅឡើយ ហើយបើឲ្យសិស្សក្មេងៗធ្វើការសម្អាត គឺមិនបានស្អាត បាតត្រឹមត្រូវល្អនោះទេ ដូចនេះគួរតែមានភ្នាក់ងារអនាម័យ សម្រាប់សម្អាតទើបប្រសើរ។

បើយោងតាមរបាយការណ៍ ចំពោះបញ្ហាខ្វះកន្លែងលាងដៃសិស្សនេះ គឺមានជាយូរមកហើយ កន្លងមកការិយាល័យអប់រំខណ្ឌបានស្នើទៅមន្ទីរ អប់រំយុវជននិងកីឡា រាជធានីភ្នំពេញរួចហើយ ប៉ុន្ដែពុំទាន់មានលទ្ធផលឆ្លើយតបនៅឡើយ។

ដើម្បីដោះស្រាយបញ្ហានេះ លោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅបានអះអាង ថាលោកនឹងជួយ ឧបត្ថម្ភសម្ភារៈសម្រាប់ការរៀបចំកន្លែងលាងដៃដល់សិស្សដែលខ្វះខាតខាងលើនេះ។លោកបានណែនាំដល់តំណាងការិយាល័យ អប់រំយុវជន និង កីឡាខណ្ឌត្រូវធ្វើរបាយការឲ្យបានច្បាស់លាស់ អំពីទំហំនៃការខ្វះខាតនេះ ដើម្បីផ្នែកជំនាញធ្វើការសិក្សាវាយតម្លៃ និងទិញសម្ភារៈប្រគល់ជូន ដល់សាលាទាំងនោះដោយផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា នៅក្នុងខណ្ឌព្រែកព្នៅ មានសាលាបឋមសិក្សាចំនួន១៣ មានសិស្សចំនួន ៦៤៤៥នាក់ សិស្សស្រី៣០២៤នាក់ ហើយក្នុងចំណោម សាលាបឋមសិក្សាចំនួន១៣ គឺមានតែ ៥សាលាប៉ុណ្ណោះ ដែលមិនទាន់មានកន្លែងសំរាប់សិស្សលាងដៃ៕

Facebook Comments
Loading...