ជនសង្ស័យចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
1063

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣ និង៣០នាទី ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទះ មុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់នេះទី១.ឈ្មោះ សល់ វិសាល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ទី២.ឈ្មោះ យ៉ាង សារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០២កញ្ចប់ថង់តូច។២.ម៉ូតូម៉ាក ស៊ុយសូគីឡែត ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១DM-២៦៦៧ ចំនួន ០១គ្រឿង។៣.ទូរស័ព្ទម៉ាក oppo ចំនួន ០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទះ នៅមុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះដល់វេលាម៉ោង២៣ និង៣០នាទី ស្រាប់​តែប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកស៊ុយសូគីឡែត ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១DM-២៦៦៧ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០២កញ្ចប់ថង់តូច ភ្លាមនោះ កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូណទៅតុលាការ៕

Facebook Comments
Loading...