រដ្ឋបាលខណ្ឌព្រែកព្នៅសូមជម្រាបជូនដល់​ ម្ចាស់ស៊ង​ចិញ្ចឹមត្រី​ និងស្រះចិញ្ចឹមត្រីក្នុងបឹងសំរោងទាំងអស់រុះរើចេញរយៈពេល​១០ថ្ងៃ​ ជាកំហិត

0
2229

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅសូមជម្រាបជូនដល់​ ម្ចាស់ស៊ង​ ចិញ្ចឹមត្រី​ និងស្រះចិញ្ចឹមត្រីក្នុងបឹងសំរោងទាំងអស់​ជ្រាបថា ដើម្បីការពារផ្ទៃបឹងសំរោងទំហំ៣៣៦ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ រដ្ឋបាលខណ្ឌព្រែកព្នៅតម្រូវឲ្យលោក លោកស្រីដែលជាម្ចាស់ស៊ង​ ចិញ្ចឹមត្រី​ និងស្រះចិញ្ចឹមត្រីក្នុងបឹងសំរោងទាំងអស់រុះរើចេញរយៈពេល​ ១០​ថ្ងៃ គឺចាប់ពីថ្ងៃទី១៥​ មករា​ ដល់ថ្ងៃទី២៥​ មករា​ ឆ្នាំ២០១៩​ ជាកំហិត។

ចំពោះម្ចាស់ស៊ង​ ចិញ្ចឹមត្រី​ និងស្រះចិញ្ចឹមត្រី បើមានត្រីធំត្រូវចាប់លក់ឲ្យហើយ ចំណែកម្ចាស់ស៊ង​ ចិញ្ចឹមត្រី​ និងស្រះចិញ្ចឹមត្រី ដែលមានត្រីតូចៗត្រូវមកទំនាក់ទំនងរដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីស្នើរសុំគោលនយោបាយនៃផលប៉ះពាល់នេះ តាមរយៈលោកស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ ដែលមានទួរស័ព្ទលេខ០១២ ៧២៣ ៣៣៦៕

Facebook Comments
Loading...