អ្នកស្រីស៊ូជីគួរវិលទៅជាប់គុកដូចពីមុនវិញប្រសើរជានៅធ្វើជាអ្នកនាំពាក្យឲ្យពួកយោធា

0
2123

វិបត្តិជនជាតិរ៉ូហ៊ីងយ៉ាក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ បានបង្ករឲ្យមានប្រតិកម្មជាអន្តរជាតិវាយប្រហារទៅរដ្ឋាភិ បាលអ្នកស្រីអួងសាន ស៊ូជីដូចរលកយក្សស៊ូណាមិក។

ម្សិលមិញនេះលោកZeid Husseinប្រធានបេសកកម្មស្វែ ងរកការពិត និងជាប្រធានគណកម្មការសិទ្ធមនុស្សអង្គការសហប្រជាជាតិដែលជិតផុតអាណត្តិបានទាមទារឲ្យអ្នក ស្រីអួងសាន ស៊ូជីលាលែងចេញពីតំណែង ដោយសារអសមត្ថភាពក្នុងការដោះស្រាយវិបត្តជនជាតិភាគតិចរ៉ូហ៊ីង យ៉ា។

លោកបន្ថែមទៀតថា អ្នកស្រីស៊ូជីគួរតែវិលទៅជាប់ឃុំនៅក្នុងផ្ទះដូចកាលពីមុនវិញ ប្រសើរជាងនៅកាន់តំ ណែងហើយអនុគ្រោះឲ្យពួកយោធា។

លោកបាននិយាយទៀតថា អ្នកស្រីស៊ូជីស្ទើរតែមិនបានធ្វើអ្វីបន្តិចណាទាល់តែសោះដើម្បីដោះស្រាយវិបត្តិរ៉ូហ៊ីង យ៉ានេះ ហើយបណ្តោយទុកឲ្យពួកយោធាធ្វើអ្វីៗតាមតែចិត្ត។ហេតុនេះអ្នកស្រីគួរតែវិលទៅជាប់គុកវិញប្រសើរជា ងនៅធ្វើអ្នកនាំពាក្យឲ្យពួកយោធា៕

Facebook Comments
Loading...