ម្តាយចិត្តអប្រិយ!! យកកូនឯងទៅបោះចោលក្នុងលូ

0
2340

អង់គ្លេស៖ យោងតាមប្រភពពត៍មាន Daily Mail បានឲ្យដឹងថា ទារកកំសត់ ត្រូវបានគេប្រទះឃើញ នៅត្រង់ចំណុចលូសាធារណៈមួយកន្លែង ស្ថិតក្នុងទីក្រុង Valasaravakkam ស្រុក Chennai រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ដោយបុរសម្នាក់បានឮសូរសំឡេងទារកយំស្រែកចេញពីមាត់លូ ក៏កើតការសង្ស័យ។

ជារឿងនឹកស្មានមិនដល់ ទីបំផុតពួកគេពិតជាបានរកឃើញទារកមែន និងដោយមិនបង្អស់យូរ ក៏ទាញយកទារករងគ្រោះចេញមកក្រៅ ទាំងគេឃើញថា មានជាប់ទងសុកដែលមិនទាន់កាត់ចេញថែមទៀតផង។

ក្រុមគ្រូពេទ្យបានជួយសង្គ្រោះទារករងគ្រោះ យ៉ាងយកចិត្តទុកដាក់បំផុត ខណៈដែលបច្ចុប្បន្នទារកត្រូវបានគេរាយការណ៍ថា មានសុភាពល្អប្រសើរជាងមុនហើយ។ ប៉ូលិសក៏កំពុងតែបន្តធ្វើការស៊ើបអង្កេត តាមចាប់ខ្លួនអាណាព្យាបាលទារក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ៕

Facebook Comments
Loading...