រកឃើញមេរោគកាចសាហាវនៅក្នុងទឹកដោះគោកូនក្មេង Dumex

0
1846

ភ្នំពេញ៖ អាជ្ញាធរសិ​​​​​​​​​ង្ហបុរីបានផ្តល់កា​​​​​​​​​រណែនាំ ដ​​​​​​​​​ល់ក្រុមហ៊ុននាំ​​​​​​​​​​ចូលឱ្យប្រមូ​​​​​​​​​លត្រឡប់ម​​​​​​​​​​​​​​​​​​​​​​​​​​កវិញនូវឡូផលិត​​​​​​​​​​ផលដែលមា​​​​​​​​​​​​​​​​​​​​​​​​​នបញ្ហានិងផ្តល់ដំបូ​​​​​​​​​ន្មានដល់អ្នក​​​​​​​​​ប្រើប្រាស់សូមកុំ​​​​​​​​​ប្រើប្រាស់ផ្តល់ជា​​​​​​​​​អាហារសម្រា​​​​​​​​​ប់ទារកឲ្យ​​​​​​​​សោះ ។

ជុំវិញប​​​​​​​​​ញ្ហានេះអគ្គ​​​​​​​​​នាយកដ្ឋា​​​​​​​​​​នកាំកុងត្រូ​​​​​​​​​​លបាននិ​​​​​​​​​ងកំពុង​​​​​​​​​​​ចាត់វិធា​​​​​​​នការរួមមាន៖

-ផ្តល់់ព័ត៌មាន និ​​​ងសហការជាមួ​​​​​​​​​​យ អាជ្ញាធរ ​​​​​​​​​​សមត្ថកិច្ចពាក់ព័ន្ធរាំងខ្ទប់មិន​ឲ្យនាំចូល​​ផលិត​​​​​​​​​​​​​ផលដូច​​​​​​​​​​​​​​​​បានអធិប្បាយ​​​​​​​​​​​​ក្នុងតារាងជូនភ្ជាប់

-ផ្តល់ព័ត៌មានដ​​ល់ក្រុមហ៊ុននាំ​​​​​​​​​ចូល អាជីវករលក់​​​​​​​​​​​​​​​​ដុំ និងរាយក្នុងករណីមាន​​​​​​​​​​នំា ចូល និងមា​​​​​​​​​នចរាចរណ៍​​​​​​​​​​​​​​​​​​​លើទីផ្សារ

-ត្រួតពិនិត្យនៅតាមទី​​​​​​​​​ផ្សារធំ-តូច ផ្សារ ​​​​​​​​​​ទំនើបដើម្បី​​​​​​​​​សម្របសម្រួល និ​​​​​​​​​​ងមានវិធាន​​​​​​​​​​ការតាមនីតិ​​​​​​​​​​វិធីប្រសិន​​​​​​​​​​​​​​​​​​​​​បើមានការដាក់​​​​​​​​តាំងលក់ ។

ដើម្បីទប់ស្កា​​​​​​​​ត់គ្រោះថ្នាក់ដែ​​​​​​​​​​​​​​​​​​​​​​​​​លអាចប៉ះពាល់ដល់សុខភាព​​​​​​​​​​​​​​​​​​ជាយថាហេតុ អគ្គ​​​​​​​​​​នាយក ដ្ឋាន​​​​​​​​​កាំកុងត្រូល​​​​​​​​​សូមអំ​​​​​​​​​​​​​​​​​ពាវនាវដល់សាធា រណជនកុំ​​​​​​​​​ទិញផលិត​​​​​​​​​​​​​​​​​​​​​​​​ផលដែលមា​​​​​​​​​នអត្ត សញ្ញាណ​​​​​​​​​ដូចបានជ​​​​​​​​​​​​​​​​​​​​​​ម្រាបជូនខា​​​​​​​​​​​​​​​​​​​ងលើ និងសូមជួយ​​​​​​​​​​សហ​​​​​​​​​​​​​​​​​​​​​​​ការផ្តល់ព័ត៌មានដល់មន្រ្តី​​​​​​​​​​មានសមត្ថ​​​​​​​​កិច្ចក្នុងករណីប​​​​​​​​​ងប្អូនប្រជា​​​​​​​​​ពលរដ្ឋ​​​​​​​​​​បានជួ​​​​​​​​​​​​បប្រទះ ។​​​​​​​​​​​

លេខទូរស័ព្ទទំនាក់ទំនងៈ

ទូរស័ព្ទខ្សែទី១៖ ០១២ ២៧៨ ៧៨៩

ទូរស័ព្ទខ្សែទី២៖ ០៩២ ៩៩៩ ៨៦៧

ទូរស័ព្ទខ្សែទី៣៖ ០១២ ៩៨៥ ៥៧៧

អគ្គនាយកដ្ឋាន​កាំកុងត្រូលសូម​​​​​​ថ្លែង អំណរគុ​​​​​​​​​​ណ និងសង្ឃឹមចំ​​​​​​​​​ពោះការយក​​​​​​​​​​ចិត្តទុកដាក់រប​​​​​​​​​ស់សាធា​​​​​​​​​​​​​​​​​​​​រណជន ពាណិជ្ជករ អាជីវករទាំងអ​​​​​​​​​​ស់លើកិច្ចស​​​​​​​​ហការការពារសុខុមាលភាព អ្នកប្រើប្រាស់ជាពិសេស ទារក កុមារតូច​​​​​​​​​​​​​ និងមនុស្ស​​​​​​​​​​ចាស់ដែ​​​​​​​​លជា ​​​​​​​​​ជនងា​​​​​​​​​យរងគ្រោះ​​​​​​​​​ឲ្យបា​​​​​​​​​នល្អ​​​​​ប្រសើរ ៕

Facebook Comments
Loading...