ធន ចាន់តាក់ និងខ្លាចាស់ នន់ ជំនិត ស្វាគមន៍អ្នកលេងឆ្លងដែនថៃ លើសង្វៀនអាស៊ីអាគ្នេយ៍

0
1176

ភ្នំពេញ: អ្នកប្រដាល់ចិត្តខ្លាំងធន ចាន់តាក់សមាគមប្រដាល់ក្រ សួងការពារជាតិត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងថៃផាត សៃហ្វា(Phat Saifsa)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៑យប់ថ្ងៃទី១១សីហា។

នេះជាការជួបគ្នាជាលើកដំបូងហើយរបស់អ្នកប្រដាល់ទាំង២រូបនេះ ។ចាន់តាក់ជាអ្នកប្រដាល់ដែលមានចិត្តក្លាហានតែកលល្បិចរបស់គេមិនជាអស្ចារ្យឡើយពេលខ្លះចិត្តហ៊ាននិងអំណួតរបស់គេបានត្រឹមតែធ្វើឲ្យគេសន្លប់មុនទឹកទី៥ក៏មានដែរ ។

ចំពោះអ្នកប្រដាល់ថៃផាត សៃហ្វាគេធ្លាប់មកប្រកួតនៅស្រុកខ្មែរជាញឹកញាប់ដែរ ។គេជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។សូមបញ្ជាក់ថាចាន់តាក់មានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៧ដង និង ចាញ់១១ ដង ។ចំពោះអ្នកប្រដាល់ថៃផាត សៃហ្វាវិញនោះមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៥ដង ចាញ់១២ ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាជួបសំណាងល្អ ?

នន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យប្រកួតជាមួយអ្នកប្រដាល់បារាំងឈ្មោះណាសេ(NASER) ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

អ្នកប្រដាល់បារាំងណាសេគេធ្លាប់មកប្រកួតនៅស្រុកខ្មែរមួយលើកហើយដែលការប្រកួតនោះគេធ្វើបានស្មើពិន្ទុជាមួយអ្នកប្រដាល់ហេង វិឆ័យក្លិបអេភូថងកីឡា ។

ណាសេ មានប្រវត្តិប្រកួតចំនួន២៩ដង ឈ្នះ១៧ដង និង ចាញ់១២ដង ។ ចំពោះអ្នកប្រដាល់កម្ពុជានន់ ជំនិត វិញកណ្ដាប់ដៃរបស់គេក៏មិនអាចមើលស្រាលបានដែរ ។ជាមួយនឹងការវ៉ៃចេញធ្ងន់នោះការវ៉ៃចេញរបស់គេក៏ចំគោល ដៅបានល្អដែរ ។

ជំនិតមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៥៧ដង ចាញ់១៥ដង និងស្មើពិន្ទុ ២ដង ។ជំនួបមួយនេះជ័យជំនះជា របស់នន់ ជំនិត ឬ ជារបស់អ្នកប្រដាល់បារាំងណា សេ ?

Facebook Comments
Loading...