ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីរបទប្រើប្រាស់នឹងជួញដូរនៅសារធាតុញៀន…!

0
1395

កណ្ដាល៖ បើទោះបីគ្រប់បណ្ដាញព័ត៍មានខិតខំផ្សព្វផ្សាយយ៉ាងណាហើយនឹងមានចូលរួមការអប់រំពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ
ការលំហូរចូលនៃសារធាតុញៀននៅតែមានប្រជាប្រិយ៍ភាពនៅក្នុងប្រទេសកម្ពុជាដែលបានអោយយុវជនមួយចំនួនបាត់បង់កត្តិយសនឹងសតិដែលប្រព្រិត្តអំពើរដែលសង្គមស្អប់ខ្ពើម។

ជាក់ស្ដែងនៅថ្ងៃ ព្រហស្បតិ៍០៦រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ំក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង ៣០នាទីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួនពីរក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) នៅចំណុច ៖ ភូមិដើមឬស ឃុំ ដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យ ចំនួន០២នាក់ ឃាត់ខ្លួនបានទី១- ឈ្មោះ កែ គា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិ ដើមឬស ឃុំ ដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។ ទី២-ឈ្មោះ សួង ភានុន ភេទប្រុស អាយុ១៨ មុខរបរលក់ថ្នាំញៀន បច្ចុប្បន្នស្នាក់នៅភូមិដើមឬស ឃុំ ដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

វត្ថុតាងចាប់យករួមមាន៖
១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៤កញ្ចប់តូច។

ប្រភពបានបន្តទៀតថានៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងប៉ុស្ត៏នរគបាលរដ្ឋបាលដើមឬស សហការជាមួយជំនាញអធិការដ្ឋានស្រុក បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ជនសង្ស័យ ឈ្មោះ កែ គា និងឈ្មោះ សួង ភានុន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៤កញ្ចប់តូចនៅនឹងកន្លែងកើតហេតុរួចឃាត់ខ្លួន រួមនឹងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះកែ គា និងឈ្មោះ សួង ភានុន បានសារភាពថា ខ្លួនទិញគ្រឿងញៀន (ម៉ាទឹកក)ទាំងនេះពីជនមិនស្គាល់អត្តសញ្ញាណនៅភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីបន្ដអនុវត្ដតាមនីតិវីធីនៃច្បាប់៕ដោយសនសុភ័ក្ដ

Facebook Comments
Loading...