ទន្លេគង្គារ (Gangar) ដ៏ពិសិទ្ធទទួលការថែទាំបានតែប្រមាណ១%ប៉ុណ្ណោះក្នុងរយៈពេល៤ឆ្នាំ

0
1457

តាមកាសែតឥណ្ឌា ថែមស៍បានផ្សាយ្យដឹងថា ទន្លលេគង្គារដ៏ពិសិទ្ធដែលប្រជាជនឥណ្ឌាគោរពបូជាបំផុត ហើយតែងតែនាំគ្នាទៅមុជទឹកលាងជម្រះបាបនោះគឺជាទន្លេដែលខ្វះតំហែទាំ និងមានភាពក្រ ខ្វក់បំផុត។ ការពន្យាពេលក្នុងចំណាត់ការ ភាពខ្វះខាតនៅក្នុងការចាត់ចែង និងការមិនបានយកចិត្តទុកដាក់នៅ ក្នុងការត្រួតពិនិត្យបាននាំទៅដល់ ការទាមទារឲ្យមានចំណាយខ្ពស់បំផុតនៅក្នុងគម្រោងការអភិវឌ្ឍ ទន្លេនិងការធ្វើយុវកម្មទន្លេគង្គារនេះឡើងវិញ។

អគ្គនាយកសវនករនិងអ្នកត្រួតពិនិត្យបានបង្ហាញរបាយការណ៍មួយជូនទៅរដ្ឋសភាឥណ្ឌាកាលពីថ្ងៃ សុក្រសប្តាហ៍មុនដោយលើកឡើងពីផែនការអភិវឌ្ឍជាតិចំនួន៥ប៉ុន្តែបានបង្ហាញថាតម្លៃសម្រាប់ធ្វើ ទំនើបកម្មលើគម្រោងមួយចំនួននៅទាបណាស់។សូម្បីតែទន្លេគង្ការជាទីសក្ការៈត្រូវចំណាយតែប្រមា ណ១%ភាគរយប៉ុណ្ណោះក្នុងរយៈពេល៤ឆ្នាំ។

ទន្លេគង្គារពិសិទ្ធនេះប្រជាជនឥណ្ឌាមានជំនឿខ្លាំងក្លាណាស់ ហើយជាទីកន្លែងដែលមនុស្សគ្រប់ៗ រូបមិនថាប្រុស មិនថាស្រីត្រូវទៅងូតទឹកលាងបាបនៅក្នុងទន្លេនេះ។ ប៉ុន្តែទន្លេគង្គារក៏ជាទន្លេដែលក្រ ខ្វក់បំផុត ម្យ៉ាងទៀតនៅតាមមាត់ទន្លេគឺជាតីបូជាសពហើយធាតុក៏ត្រូវទម្លាក់ទៅក្នុងទឹកទន្លេនោះដែរ ៕

Facebook Comments
Loading...