ហ្វូងមនុស្សដែលមានកំហឹងព្រួតវាយសម្លាប់នារីម្នាក់ដែលសង្ស័យជាក្រុមចាប់ជម្រឹត

0
971

ញូដេលី ៖ នារីម្នាកមានវ័យប្រមាណ២៥ឆ្នាំត្រូបានហ្វូងមនុស្សវាយសម្លាប់ក្រៅប្រព័ន្ធតុលាកាកក្រោ យពីមានពាក្យចចាមអារាមថានារីម្នាក់នេះជាសមាជិកក្រុមចាប់ជម្រឹតកុមារ។ហេតុការណ៍បានកើតឡើងកាលពីថ្ងៃចន្ទ័គឺក្នុងពេលដែលតុលាការកំពុងតែអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ការសម្លាប់មនុស្ស ដែលជាការដងសឹកក្រៅប្រពន្ធ័តុលាកានៅក្នុងក្របខណ្ឌទូទាំងប្រទេស។

មន្ត្រីប៉ូលីសបាននិយាយថាមានមនុស្ស១៤នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃចន្ទ័នៅក្នុងរដ្ឋMadhaya Bradeshបន្ទាប់ពីមានការវាយសម្លាប់នារីម្នាក់នេះរួចមក។សាកសពរបស់នាងត្រូវបានគេរកឃើញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនដោយមានស្នាមរបួសជាច្រើនកន្លែង។

កាលពីមុនពេលកើតហេតុប៉ុន្មានថ្ងៃគេឃើញនារីម្នាក់នេះតែងតែដើរចច្រប់មកក្បែរភូមិអ្នកស្រុកក្នុង ពេលដែលលេចលឺពាក្យចចាមអារាមថានាងជាបក្សពួកក្រុមចាប់ជម្រឹតកុមារនៅតាមភូមិនាពលកន្លងមក៕

Facebook Comments
Loading...