ប្រធានាធិបតីអាមេរិកអញ្ជើញលោកពូទីនទៅទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន

0
889

តាមRTផ្សាយនៅថ្ងៃទី២០ខែកក្កដានេះបានឲ្យដឹងថា លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិក បានអញ្ជើញលោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្សីឲ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននារដូវទឹកកកធ្លាក់ខាងមុខនេះ ។

លោកត្រាំបានប្រាប់ទៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូធ្វើការអញ្ជើញលោកពូទីនរួចហើយ។ នេះបើតាមការបញ្ជាក់របស់លេខាធិការដ្ឋានសារព័ត៌មានប្រចាំសេតវិមាន។ ការអញ្ជើ្នញត្រូវបានទទួលយកដោយលោកពូទីនរួចហើយ ហើយអ្វីៗក៏ដំណើរការរួចរាល់អស់ហើយសម្រាប់ដំណើរទស្សនកិច្ចនេះ។

គួរបញ្ជាក់ថា លោកដូណាល់ត្រាំនិងលោកពូទីនទើបតែនឹងបានជួបគ្នានៅក្នុងទីក្រុងហែលស៊ីនគីនៃ ប្រទេសហ្វាំងឡង់ជាលើកដំបូងបំផុត ចាប់តាំងពីលោកដូណាល់ត្រាំឡើងកាន់តំណែងតាំងពីខែមក រាឆ្នាំ២០១៧មកនោះ៕

Facebook Comments
Loading...