សាលាឧទ្ធរណ៍ថៃតម្កល់ទុកសាលក្រមប្រហារជីវិតបុរសម្នាក់ពីបទធ្វើទារុណកម្មរំលោភសម្លាប់

0
1113

ប្រទេសថៃ ៖ តាមកាសែតបាងកកប៉ុស្តិ៍បានផ្សាយឲ្យដឹងថា នៅថ្ងៃអង្គារនេះសាលាកំពូលនៃប្រទេសថៃបានសម្រេចរក្សាទុកសាលក្រមប្រហារជីវិតចំពោះអតីត ប្រធានភូមិម្នាក់ពីបទធ្វើទារុណកម្មរំលោភ សម្លាប់ទៅលើយុវតីម្នាក់អាយុ១៨ឆ្នាំកាលពីឆ្នាំ២០១៥។

លោកKrittidech Rawengwan អតីតប្រធានភូមិបានស៊ីថានស្រុកកាឡាម៉ាឡៃត្រូវបានតុលាការ ខេត្តកាឡាស៊ីន ផ្តន្ទាទោសប្រហារជីវិតកាលពីឆ្នាំមុន បន្ទាប់ពីបានរកឃើញថា គាត់បានវាយធ្វើបាបយុវតីម្នាក់ហើយរំលោភនាងរហូតដល់ស្លាប់កាលពីថ្ងៃ២៣ខែធ្នូឆ្នាំ២០១៥។ តុលាការនេះក៏តម្រូវឲ្យជនល្មើសសងសំណងជម្ងឺចិត្តទៅគ្រួសារជនរងគ្រោះចំនួន២,៣លានបាតផងដែរ។

គ្រួសារយុវតីរងគ្រោះបានសម្ដែងការគាំទ្រចំពោះសាលក្រមរបស់សាលាឧទ្ធរណ៍ក៏ដូចជាតុលាការជាន់ទាបដែលបានផ្តល់យុត្តិធម៌យ៉ាងត្រឹមត្រូវអាចទទួលយកបាន៕

Facebook Comments
Loading...