អគ្គស្នងការរងជំរុញឱ្យកងនគរបាលប្រកាន់ខ្ជាប់ទស្សនៈ ការពាររក្សាសន្តិសុខជូនប្រជាពលរដ្ឋ

0
1047

(កណ្ដាល): ការសម្របសម្រួលពន្យល់ឱ្យប្រជាពលរដ្ឋបានយល់អំពីច្បាប់និងអំពីផលប៉ះពាល់ដល់សន្តិសុខសង្គមតាមសន្តិវិធីជារឿងសំខាន់ប៉ុន្តែមិនត្រូវភ្លេចអំពីតួនាទីភារៈកិច្ចរបស់ខ្លួននោះទេ…!

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងយ៉ាងដូច្នេះ ទៅកាន់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រមាណជាង៥០០នាក់ ក្នុងពិធីទ្រួតពិនិត្យកម្លាំងនិងអនុវត្តន៍លំហាត់ស្តីពីរបៀប ការពារទប់ទល់បាតុកម្ម ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ នាឱកាសថ្ងៃបោះឆ្នោតខាងមុខ កាលពីព្រឹកថ្ងៃទី១៦ កក្តដា ២០១៨ នេះ។ ឯកឧត្តមអគ្គស្នងការរងបានមានប្រសាសន៍ថា: កងនគរបាលគឺជាកម្លាំងសម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដូច្នេះហើយត្រូវទាមទារឱ្យនគរបាលមានភាពរឹងមាំ។

ឯកឧត្តមនាយឧត្តមសេនីយន៍ ក៏បានបន្ថែមដែរថា ក្នុងនាមកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម មិនត្រូវមានទស្សនៈសន្តិភាពនិយមជ្រុលនោះទេ ត្រូវតែឈរលើស្មារ តីប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះគ្មាននរណាម្នាក់អាចនិយាយថា ថ្ងៃស្អែកនឹងគ្មានសភាពការអ្វីកើតឡើងនោះទេ សូម្បីតែប្រទេសមហាអំណាចនានា ក៏នៅតែបង្កើនការប្រុងប្រយ័ត្នផងដែរ ដើម្បីអាចចេញអន្តរាគមន៍ទប់ស្កាត់ នៅពេលកើតមានបទល្មើសក៏ដូចជាសភាពការណ៍មិនល្អនានាកើតឡើង។

កងកម្លាំងនគរបាលត្រូវតែបន្តការហ្វឹកហ្វឺន ដើម្បីបង្កើនសមត្ថភាព មិនខុសអំពីកីឡាករ នោះទេ។ ឯកឧត្តមអគ្គស្នងការរង ក៏បានធ្វើការផ្តាំផ្ញើទៅដល់ មន្ត្រីនគរបាលទាំងអស់ដែរថា នៅពេលមានបញ្ហាកើតឡើង ការសម្របសម្រួល ពន្យល់ឱ្យប្រជាពលរដ្ឋបានយល់អំពីការប៉ះពាល់ច្បាប់ ការប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ ការប៉ះពាល់ដល់ផលប្រយោជន៍ជារួមដោយសន្តិវិធីជារឿងសំខាន់ ហើយត្រូវចងចាំថា នៅពេលមានបញ្ហាគឺយើងទៅការពារប្រជាពលរដ្ឋ មិនមែនមានន័យថាទៅធ្វើអ្វីឱ្យប៉ះពាល់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ ភារៈកិច្ចរបស់យើងត្រូវតែអនុវត្ត និងត្រូវពន្យល់ពួកគាត់ថា យើងមកដើម្បីការពារពួកគាត់និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងណែនាំពួកគាត់កុំឱ្យ់ធ្វើអ្វីខុសច្បាប់ និងប៉ះពាល់ដល់សន្តិសុខសង្គម ក៍ដូចជាផលប្រយោជន៍ជាតិផងដែរ។

លោកឧត្តមសេនីយន៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ក៏បានមានប្រ សាសន៍ដែរថា: ការត្រូតពិនិត្យកម្លាំង និងធ្វើលំហាត់ស្តីពីការទប់ទល់បាតុកម្មនៅពេលនេះ គឺគ្មានអ្វីចម្លែកនោះទេ ព្រោះកម្លាំងនគរបាល ក្រៅអំពីការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺត្រូវតែហ្វឹកហ្វឺនជំនាញអញ្ចឹងហើយ ដើម្បីបង្កើនសមត្ថិភាព ពោលមិនខុសពីកីឡាករនោះទេ ហើយក៏មិនមានន័យថា ធ្វើដើម្បីតម្លើងសាច់ដុំ ឬគម្រាមនរណានោះទេ ហើយក៏មានមែនជាលើកទី១នោះទេ គឺយើងតែងធ្វើរហូតមក។

លោកបានបន្តទៀតថា៖ជំនួសមុខឲ្យគណះស្នងការទាំងមូល សូមគោរពថ្លែងអំណរគុណចំពោះអស់លោកស្នងការរង, មេបញ្ជាការ+រង, ប្រធាន+អនុប្រធានការិ,ប្រធាន+អនុផ្នែក និងមន្ត្រីនគរបាលទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្ត សម្រួចឆន្ទះមុះមុត ក្នុងការបញ្ចេញសមត្ថភាពក្នុងបេសកម្មការពារសន្តិសុខសណ្តាប់ធ្នាប់ជូនជាតិនិងប្រជាជន នាព្រឹកមិញនេះ ទទួលបានជោគជយ័យ៉ាងត្រចះត្រចង់គួរជាទីមោទនះបំផុតសម្រាប់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលយើង ។ មិនត្រឹមតែទទួលបានជោគជយ័ប៉ណ្ណោះទេ ថែមទាំងបានទទួលនូវការកោតសសើរពីសំណាក់ ឯ,ឧ នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារឹទ្ធ អគ្គស្នងការរង និងអស់លោកឧត្តមសេនិយ៍ស្នងការទាំង៤ក៏សុំយកពិសោធន៍យើងទៅអនុវត្តផងដែរ ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលយើងបានទទួល កិត្តិយសដ៏ថ្លៃថ្លានេះ គឺពិតជាបានមកពីបងប្អូនទាំងអស់គ្នាគ្រប់លំដាប់ថ្នាក់ ។ ខ្ញុំពិតជាសូមគោរពអរគុណ និងមិនអាចបំភ្លេចបានឡើយ ។

គួរបញ្ជាក់ផងដែរថា: នៅក្នុងកម្មវិធីពន្យល់បន្ថែមនៃការហ្វិកហ្វើននេះឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ធថារិទ្ធ អគ្គស្នងការរងនគបាលជាតិ បន្ទាប់ពីបានព្យល់ បង្ហាត់ និងបញ្ជាក់បន្ថែម រួចរាល់ហើយនោះ ឯកឧត្ដម អគ្គ បានឧបត្ថម្ភ ដល់កងកំលាំងជាង៥០០នាក់ដែលកំពុងហ្វិកហ្វើន ជាថវិការចំនួន ១២ លានរៀល ដើម្បីសម្រួលនៃការនើយហត់កន្លងមក៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...