លោក សម រង្សី បង្កើតឲ្យមានទោសពានវាំងមួយទៀតហើយ

0
1850

ភ្នំពេញ៖ លោក សម រង្សី បាននិងកំពុងបង្កើតឲ្យមានទោសពានវាំងថ្មីមួយទៀត ក្រោយពីលោកបានបង្ហោះ សារតាមប្រព័ន្ធបណ្តាញសង្គម ដែលមានចេតនាជាការប្រមាថព្រះមហាក្សត្រ ដោយយកព្រះចេស្តាមព្រះអង្គមកសរសេរលេងសើចក្នុងបំណងបោកបន្លំ និងបំភ្លៃប្រជាជនដែលជាម្ចាស់ឆ្នោត ។

នៅក្នុងខិតប័ណ្ណអេឡិចត្រូនិច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ សម រង្សី បានសរសេរសំដៅទៅព្រះមហាក្សត្រថា៖ ទោះជាព្រះអង្គជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន យ៉ាងណាក៏ដោយ ក៏ព្រះអង្គបានឲ្យដឹងថា ព្រះអង្គមិនយាងទៅបោះឆ្នោតទេនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សូមបងប្អូនជនរួមជាតិធ្វើតាមព្រះអង្គទាំងអស់គ្នា! នៅថ្ងៃបោះឆ្នោតក្លែងក្លាយនោះ សូមធ្វើអព្យាក្រិតដូចព្រះអង្គចុះ!

គួរបញ្ជាក់ថា នៅថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៨ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាធានីភ្នំពេញ បានចេញដីកាមួយទៀតបង្គាប់ឱ្យ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងភ្នំពេញរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ខាងមុខ ។ ជននេះត្រូវដាក់ក្រោមការពិនិត្យពីបទ «ប៉ុនប៉ងប្រគល់ឲ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តិនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ២៧ និងមាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌ ។

សម រង្សី ក៏នៅជាប់បណ្ដឹងជាច្រើនទៀត ដែលនៅក្នុងនោះក៏មានបណ្តឹង ដែលគាត់បានសរសេរបំពានទៅលើព្រះមហាក្សត្រ ដោយចោទថា ព្រះរាជសារព្រះអង្គ ដែលអំពាវនាវឲ្យប្រជាជនទៅបោះឆ្នោត ថាជារាជសារក្លែងក្លាយ៕

Facebook Comments
Loading...