កម្ពុជានៅតែសង្ឃឹមថា EU មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធទេ

0
1208

ភ្នំពេញ៖ គណៈកម្មការសហភាពអឺរ៉ុប កំពុងវាយតម្លៃលើសិទ្ធិមនុស្ស និងស្ថានការណ៍ការងារនៅកម្ពុជា មុននឹងធ្វើសេចក្តីសម្រេចថាតើនឹងត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ឬយ៉ាងណា ខណៈមន្ត្រីកម្ពុជាយល់ថា បើគ្មានរបៀបវារៈណាផ្សេងទៀតនៅពីក្រោយទេនោះ លទ្ធភាពនៃការព្យួរ EBA គឺមានតិចណាស់ ព្រោះថាកម្ពុជាបានដោះស្រាយបញ្ហាពាក់ព័ន្ធល្អប្រសើរហើយ ។

ពេលនេះសហភាពអឺរ៉ុប កំពុងវាយតម្លៃលើព័ត៌មានដែលប្រមូលបានពីបេសកកម្មនៅកម្ពុជា ដើម្បីឈានទៅដល់ការសម្រេចចិត្តលើជំហានបន្ទាប់ ។

សហភាពអឺរ៉ុបបញ្ជាក់ថា ទីផ្សារអឺរ៉ុប មានទំហំ ៤០% នៃការនាំចេញសរុបរបស់កម្ពុជា ដោយការនាំចេញមានការកើនឡើងខ្លាំង គឺក្នុងទំហំ ២២៧% ក្នុងចន្លោះឆ្នាំពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១១៦ ហើយនៅឆ្នាំ២០១៧ ការនាំចេញពីកម្ពុជាទៅអឺរ៉ុប មានទឹកប្រាក់សរុប ៥ពាន់លានដុល្លារ ដែលធ្វើឲ្យកម្ពុជាស្ថិតក្នុងលំដាប់ទី២ ក្នុងចំណោមបណ្ដាប្រទេស ដែលទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ៕

Facebook Comments
Loading...