ស្ត្រីម្នាក់ត្រូវដុតចោលទាំងរស់ក្រោយពីទទួលរងការចាប់រំលោភជាហ្វូង

0
880

ប្រទេសឥណ្ឌា ៖ បទឧក្រឹដ្ឋមួយបានបង្កឲ្យមានការស្លុតរន្ធត់នៅក្នុងរដ្ឋអ៊ូតាប្រាដេសនៃប្រទេសឥណ្ឌា។នៅក្នុងសារព័ត៌មានឥណ្ឌា អេចប្រេសចេញផ្សាយកាលពីថ្ងៃ១៥ខែកក្កដាបានដកស្រង់សំដីរប សប្តីស្ត្រីរងជនគ្រោះដែលបាននិយាយថា ប្រពន្ធរបស់គាត់អាយុ៣៥ឆ្នាំត្រូវបានបុរស៥នាក់ចាប់រំ លោភហើយបន្ទាប់មកបានដុតនាងទាំងរស់នៅក្នុងព្រះវិហារ Yagyashala ក្បែរផ្ទះរបស់គាត់តែម្តង ។

ក្រោយរងការចាប់រំលោភនិងមុនពេលពួកវាចាប់ដុតទាំងរស់នោះនាងបានព្យាយាមទូរសព្ទទៅប៉ូលីសជាច្រើននាទីប៉ុន្តែមិនមានការឆ្លើយតបសោះឡើយ។មកដល់ពេលនេះប៉ូលីសមិនទាន់ចាប់បានជនដៃដល់ណាម្នាក់នៅឡើយទេ។

ប៉ូលីសបាននិយាយថា ជនរងគ្រោះកំពុងតែដេកលក់នៅពេលដែលនាងបានរងការវាយប្រហារពីពួក ជនអន្ធពាលដែលបានចូលទៅផ្ទះរបស់នាងហើយរំលោភនាងតែម្តង។ ប៉ូលីសសង្ស័យថា មានមនុស្ស៥នាក់ជាប់ទាក់ទឹនទៅនឹងបទឧក្រឹដ្ឋនេះ។ប្តីនិងកូនរបស់នាង៣នាក់ធ្វើជាកម្មករនៅឯទីឆ្ងាយ ហើយ នៅយប់កើតហេតនោះនាងដេកតែម្នាក់ឯងប៉ុណ្ណោះ៕

Facebook Comments
Loading...