អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលជាប់ទោសពីបទពុករលួយត្រូវចាប់ខ្លួនហើយ

0
982

ប្រទេសប៉ាគីស្ថាន៖ លោកអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានណាវ៉ា ហ្សារីហ្វនិងកូនស្រីរបស់កាត់អ្នកស្រី Maryam Sharif ត្រូវបានចាប់ខ្លួននៅក្នុងព្រលានយន្តហោះនៃទីក្រុង Lahore នៃប្រទេសប៉ាគីស្ថាន កាលពីយប់មិញក្នុងពេលដែលឪពុកកូនទាំង២នាក់ធ្វើដំណើរមកពីប្រទេសអង់គ្លេស។ អ្នកទាំង២ត្រូវបានប៉ូលីសនាំយកចេញពីព្រលានយន្តហោះទៅឃុំខ្លួនភ្លាមៗនៅឯពន្ធនាគារ Adiala ។

លោកណាវ៉ាសារីហ្វ ទើបតូវបានតុលាការកាត់ឲ្យជាប់ទោស១០ឆ្នាំពីបទពុករលួយនៅពេលកាន់អំណាច។ ក្រោយពេលចេញសាលក្រមភ្លាមលោកសារីហ្វបានប្រកាសថាលោកនឹងត្រឡប់មកប៉ាគីស្ថានវិញ ដើម្បីមកតតាំងក្តី ព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ៕

Facebook Comments
Loading...