ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំទន្លូង ស្រុកមេមត់

0
855

ត្បូងឃ្មុំ៖ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបណីយ៍កម្ម និង សំណង់
បានជំរុញអោយបងប្អូនប្រជាពលរដ្ឋដែលជា សមាជិកគណបក្ស ប្រជាជនកម្ពុជា ជួយណែនាំបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលធ្លាប់ចាញ់បោកគណបក្សសង្គ្រោះជាតិកន្លងមក ឲ្យពួកគាត់បានចូលរួមជាសមាជិកគណបក្សប្រជាជនផង ដោយថាបើយើងមិនហៅគាត់ទេ គាត់ក៏មិនដឹងថាមកចូលរួមជាមួយយើងតាមរបៀបណាទេ ។

ឯកឧត្តមថ្លែងក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី ២១ មិថុនា ឆ្នាំ ២០១៨ ។

ក្នុងនោះផងដែរ ឯកឧត្តម ក៏បានណែនាំពីរបៀបគូសឬគ្រីសលើរង្វង់សន្លឹកឆ្នោតឲ្យបានត្រូវចំណុចដែលត្រូវគូស ជៀសវាងការគូសវែងពេកចូលដល់ចំណុចផ្សេង សន្លឹកឆ្នោតនោះគឺទុកជាមោឃៈឬសន្លឹកឆ្នោតមិនបានការ ។

ខណៈនោះឯកឧត្តមបានចែកជូននូវវត្ថុអនុស្សាវរីយ៍មានដូចជាសារុងក្រម៉ាដល់បងប្អូនប្រជាពលរដ្ឋ ជាមួយគ្នានោះផងដែរ ហេីយឯកឧត្តមក៏បានប្រគេននូវថវិកាដល់វត្តក្ដុលចំនួន ១០.០០០ $ ដើម្បីកសាងសាលាឆាន់បន្តទៀតផងដែរ ៕

Facebook Comments
Loading...