គ្រោះថា្នក់ចរាចណ៏រវាងរថយន្ត បុកបន្តកន្ទុយគ្នា៤គ្រឿង តាមដងផ្លូវជាតិលេខ៤

0
902

ព្រះសីហនុ៖ វេលាម៉ោង ១៦ៈ១០នាទីថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ ៤ចំណុចបង្គោលគីឡូម៉ែ លេខ ១៤១ ភូមិ/ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។រវាងរថយន្ត ០៤គ្រឿង បុកប៉ះបន្តកន្ទុយគ្នា ។

រថយន្តផ្ទុកកុងទីន័រក្បាលពណ៌សឆ្នូតខៀវ មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុក្បាលពាក់ស្លាក លេខ ព្រះសីហនុ4A-0915 កន្ទុយរីម៉កពាក់ស្លាកលេខ ភ្នំពេញ 3C-1294 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់បាត់) បានគេចនឹងរថយន្តម៉ាកមុីហ៊្សូប៊ីសុីត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ29 2-0179 មានទិសដៅកោះកុងទៅភ្នំពេញ រួចបន្តទៅបុកនឹងរថយន្តស៊ាំងយ៉ុង ពណ៌សដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 2T-6231 ដែលចតនៅចិញ្ចើមផ្លូវគ្រួសក្រហម ហើយបន្តទៅបុកនឹងរថយន្តលុចសុីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4413 ដែលចតនៅចិញ្ចើមផ្លូវគ្រួសក្រហមដែល ហើយរថយន្តបន្តទៅបុកបង្គោលគីឡូម៉ែត្រលេខ 141 រួចបុក បង្គោលសញ្ញាចរាចរណ៍ តូបលក់ឥវ៉ាន់ ២តូប និងផ្ទះប្រជាលពលរដ្ឋបែកបាក់ផ្នែកខាងមុខទាំងស្រុង ។

ក្នុងហេតុការណ៍នេះបង្កអោយរងរបួសធ្ងន់ស្រាលចំនួន ០៤នាក់ ក្នុងនោះស្រី ០៣នាក់។ រីឯរថយន្តខូចខាតចំនួន០៤គ្រឿង បង្គោលគីឡូូ ចំនួន០១ដើមបង្គោលសញ្ញាចរាចរណ៍ ចំនួន០១ដើម តូបលក់ដូរនិងសម្ភារះប្រជាលរដ្ឋមួយចំនួន ។ ចំណែករថយន្តរង់ចាំរថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាបន្តតាមនិតិវិធី ។


Facebook Comments
Loading...