ទឹម រដ្ឋា បានជនជាតិអាមេរិចជាសង្សារស្រាប់តែមករៀនភាសាចិនវិញ ឆ្កុយ….

0
1251

អ្នកណាមិនស្គាល់ ទឹម រដ្ឋា កញ្ញាចាយសម្រស់ដ៏ស្រស់ត្រកាលស្ថិតក្នុងវ័យ៣០ឆ្នាំ ដែលធ្លាប់ល្បីទាំ ងក្នុងការសម្តែងនិង ក្នុងជីវិតស្នេហារបស់់នាង។ ទឹម រដ្ឋាធ្លាប់មានគូស្នេហ៍២នាក់រួចមកហើយ ប៉ុន្តែមិនមែ នជាជនជាតិខ្មែរយើងទេ។គូស្នេហ៍ទី១របស់នាងគឺជាជនជាតិប៉ាគីស្ថាន ឯគូស្នេហ៍ទី២ជាបុរសប្រេស៊ីល។ ប៉ុន្តែសុទ្ធតែត្រូវបែកបាក់គ្នាទៅវិញដោយសារតែភ្លើងប្រចណ្ឌ័។

ឯគូស្នេហ៍ទី៣របស់នាងគឺជាបុរសជនជាតិអាមេរិច ជាអ្នកមានទ្រព្យស្តុកស្តម្ភ ជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យឈ្មោះJovany Antonio។ អ្នកទាំង២មានភាពល្អូកល្អឺននឹងគ្នាខ្លាំងណាស់ សូម្បីតែធ្វើដំណើរទៅណាមកណាគឺតែងតែបណ្ដើរគ្នាដូចលលកញីឈ្មោលអញ្ចឹង។

ប៉ុន្តែប៉ុន្មានថ្ងៃនេះស្រាប់តែគេឃើញនាងបង្ហោះរូបភាពនាងរៀនភាសាចិនទៅវិញ ធ្វើឲ្យអ្នកគាំទ្ររូប នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តើនាងបម្រុងបែកចិត្តពីសង្សារជនជាតិអាមេរិចមួយនេះទៀតហើយទេដឹង?តើនាងសម្លឹងឃើញថៅកែចិនណាម្នាក់ទៀតហើយឬ?

កុំចេះតែស្មានផ្តេសផ្តាស ។តាមពិតទឹម រដ្ឋាគ្មានបែកចិត្តឬក្បត់ចិត្តសង្សារសំនព្វចិត្តរបស់នាងឡើយ ។ការដែលនាងទៅរៀនភាសាចិន មានមូលហេតុតែមួយគត់គឺងាយស្រួលទំនាក់ទំនងក្នុងការរកស៊ី តែប៉ុណ្ណោះ។

ទឹម រដ្ឋាតារាឆ្វាក់តែបុរសបរទេស បាននិយាយប្រាប់អ្នកកាសែតថា៖ ថ្ងៃមុខនាងត្រូវរកស៊ីជាមួយចិន ដោយជៀសមិនរួច ហេតុនេះនាងត្រូវតែបង្កើនចំណេះដឹងភាសាចិនមួយទៀត ក៏រឹតតែប្រសើរដែរ៕

Facebook Comments
Loading...