ការវាយប្រហារដោយភេរវកម្ម កំពុងគម្រាមទៅលើព្រឹត្តិការណ៍វើលខាប់នៅរុស្សី

0
980

នៅក្នុងព្រឹត្តិការណ៍វើលខាប់ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៤ខែមិថុនាខាងមុខនេះ រុស្សីបានដាក់ ពង្រាយ ប្រពន្ធ័ការពារដែនអាកាស និងប្រពន្ធ័ត្រួតពិនិត្យនៅលើដីក្នុងគោលដៅរឹតបន្តឹងសន្តិសុខ ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម និងការបង្កអំពើហឹង្សានានារបស់អ្នកគាំទ្រក្រុមបាល់ទាត់និមួយៗ។

យន្តហោះចំបាំងត្រូវបានដាក់ពង្រាយនៅក្បែរទីក្រុង ។ចំណែកប្រពន្ធ័ការពារដែនអាកាសត្រៀមធ្វើ ការប្រកាសអាសន្ធគ្រប់ពេលវេលាក្នុងករណីចាំបាច់។ ពួកអ្នកគាំទ្រ ដែលបានធ្វើដំណើរទៅកានប្រទេសរុស្សី ត្រូវបានស្នើឲ្យចុះឈ្មោះនៅឯស្ថានីយ៍ប៉ូលីស នៅតាមទីក្រុងទាំង១២ដែលទទួលរៀបចំការប្រកួត។អាជ្ញាធររុស្សីក៏បានរៀបចំផងដែរនូវប្រពន្ធ័ចរា ចរណ៍យានយន្តដើម្បីបង្ការ ការកកស្ទះណាមួយជាយថាហេតុ។

កងកម្លាំងសន្តិសុខយ៉ាងហោចណាស់៣០០០០នឹងត្រូវដាក់ពង្រាយទូទាំទីក្រុងមូស្គូ ក្នុងអំឡុងពេល បើកការប្រកួតគូដំបូងដែលរុស្សីត្រូវប៉ះជាមួយក្រុមអារ៉ាប៊ីសាអូឌីតនៅថ្ងៃព្រហស្បត្តិ៍ស្អែកនេះ ក្នុងពហុកីឡដ្ឋានLuzhniki ។

នាយករងការពារសន្តិសុខជាតិលោកAlexei lavrishchev បាននិយាយថា៖យើងបានចំណាយពេលអស់ជាច្រើនឆ្នាំមកហើយ ក្នុងការរៀបចំប្រពន្ធ័សន្តិសុខនេះ។យើងបានបង្ការគ្រប់រឿងហេតុទាំងអស់មិនឲ្យកើតមានឡើយ នៅក្នុងមួយអំឡុងនៃព្រឹត្តិការណ៍វើលខាប់នេះ៕

Facebook Comments
Loading...