គីម ជុងអ៊ុន ក្លែងក្លាយត្រូវបានអាជ្ញាធរសិង្ហបុរីចាប់ខ្លួនកាលពីថ្ងៃសុក្រ និងសាកសួរពីគោលបំណងពិតប្រាកដ ដែលលោកតែងខ្លួនជាមេដឹកនាំកូរ៉េខាងជើង រួចធ្វើដំណើរមកកាន់សិង្ហបុរី មុននឹង អនុញ្ញាតឱ្យលោកចូលក្នុងប្រទេស។
គីម ជុងអ៊ុន ក្លែងក្លាយមានរហស្សនាមថា ហាវ៉ាដ អ៊ីច (Howard X) ខាងលើនេះ បានបដិសេធមិនប្រាប់ឈ្មោះពិតនោះបានប្រាប់ Reuters ទៀតថា លោកត្រូវបានចាប់ខ្លួនរយៈពេល ០២ម៉ោង និងសាកសួរអស់ ៣០នាទី នៅពេលដែលលោកធ្វើដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិ ឆាងគី (Changi) ប្រទេសសិង្ហបុរី កាលពីព្រលឹមថ្ងៃសុក្រ។
ការចាប់ខ្លួននេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងសិង្ហបុរីត្រូវទទួលរៀបចំជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនាសប្ដាហ៍ក្រោយនេះ។
Facebook Comments
Loading...