លោក ញឹក ប៊ុនឆៃ នឹងក្លាយជាប្រធានគណបក្សខ្មែររួបរួមជាតិឡើងវិញ

0
1113

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ គណបក្សខ្មែររួបរួមជាតិ បាននិងកំពុងធ្វើសមាជដើម្បីប្រកាសទទួលស្គាល់ លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សជំនួសលោក សឹង្គ គិរី វិញបន្ទាប់ពីលោកត្រូវបានតុលាការ ដោះលែងឱ្យក្រៅឃុំបណ្ណោះអាសន្ន ដើម្បីស្រង់ប្រជាប្រិយភាពបក្សឡើងវិញ សម្រាប់ការចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​នៅ​ចុង​ខែ​ក្រោយ។

ការធ្វើសមាជប្រគល់តួនាទីនេះ ប្រព្រឹត្តឡើងនៅក្នុងគេហដ្ឋានផ្ទាល់របស់លោក ​ស្ថិតនៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការចូលពីសំណាក់សមាជិក អ្នកគាំទ្ររបស់គណបក្សខ្មែររួបរួមជាតិយ៉ាងច្រើន និងបើកទូលាយឱ្យភ្នាក់ងារប្រព័ន្ធផ្សព្វជាតិ និងអន្តរជាតិ ចូលរួមផងដែរ។

Facebook Comments
Loading...