តាមការវាស់ស្ទង់ដែលធ្វើឡើងដោយ Gracenote ទៅលើព្រឹត្តិការណ៍វើលខាប់ឆ្នាំ២០១៨ អំពីរបៀបផ្តល់ពិន្ទុ ទៅលើក្រុមនិមួយៗ និងលទ្ធភាពខ្ពស់បំផុតទៅលើការឈ្នះ ការចាញ់និងលទ្ធភាពស្មើ គេបានសន្និដ្ឋាន ក្រុមជំរើសជាតិអង់គ្លេសមានលទ្ធភាព ដណ្តើមយកពានបាល់ទាត់វើលខាប់ទាប ណាស់គឺត្រឹមតែ៤%ប៉ុណ្ណោះ។
នៅក្នុងGroup អង់គ្លេសត្រូវប្រឈមជាមួយ ទុយណេស៊ី ប៉ាណាម៉ា និងបែលស៊ិក ដែលពួកគេមានឪកាសដល់ទៅ៧១%អាចសង្ឃឹមបានឡើងទៅ១៦ក្រុមចុងក្រោយ។ នៅក្នុងវគ្គនេះអង់គ្លេសអាចត្រូវជួបជាមួយក្រុមជើងខ្លាំង ដូចជាប៉ូឡូញ សេណេហ្កាល់ កូឡុំប៊ី ឬក៏ជ ប៉ុនដែលអាចឡើងមកពី Group ដែលនៅទីនេះអង់គ្លេសមានតែ៤១%ភាគរយប៉ុណ្ណោះ អាចបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
នៅវគ្គ៨ក្រុមនេះអង់គ្លេសនឹងត្រូវប្រឈមជាមួយក្រុមខ្លាំងៗដែលអាច ឡើងមកដែរដូចជាបារាំង អាឡឺម៉ង់ អេស្ប៉ាញ អារហ្សង់ទីន ប្រេស៊ីល ជាដើម សួរថាតើអង់គ្លេសអាចប្រឈមជាមួយក្រុមខ្លាំងៗទាំងនេះដូចម្តេចទៅ? ប៉ុន្តែក្នុងពិភពបាល់ទាត់អ្វីៗក៏អាចកើតឡើងបាន ដែរ។
សង្ឃឹមថា ក្រុមជម្រើសជាតិអង់គ្លេសមិនស្ថិតនៅក្នុងស្ថានភាពនៃការស្ទាបស្ទង់នទៅចុះ ហើយសង្ឃឹមថា ក្រុមមួយនេះនឹងឆ្លងផុតដំណាក់កាលលំបាកៗបំផុតទាំងអស់ឆ្ពោះទៅដណ្តើមជោគជ័យ នៅក្នុងព្រឹត្តការណ៍វើលខាប់ឆ្នាំ២០១៨នៅប្រទែសរុស្សីនាពេលខាងមុខនេះ៕