កំពង់ចាម៖ ស្នងការនគរបាលខេត្តកំពង់ចាម ឧត្តមសេនីយ៍ទោ ឯម កុសល បានចេញលិខិតបង្គាប់ការ ដាក់ពិន័យមន្ត្រីនគរបាល២រូប គឺវរសេនីយ៍ឯក ខេង ស្រេង អធិការនគរបាលស្រុកចំការលើ និងវរសេនីយ៍ឯក អ៊ឹម ស៊ាងឌី ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ដែលជាអ្នកថត និងអ្នកបង្ហោះ ត្រូវបានដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក។ ចំណែកមន្ត្រីនគរបាលទាំង៣នាក់ដែលដេកក្នុងអង្គប្រជុំនោះ មិនត្រូវបានពិនិត្យនោះទេ។
ប្រភពបញ្ជាក់ថា អធិការស្រុកចំការលើជាអ្នកថត ហើយប្រធានការិយាល័យប្រឆាំងគ្រឿងញៀនគឺជាអ្នកបង្ហោះ។ ប៉ុន្តែលោកអធិការស្រុកគ្រាន់តែថត រួចបាញ់រូបចូលបណ្តាញទំនាក់ទំនង Whatsaap ទៅឲ្យលោក អុឹម ស៊ាងឌី ប្រធានការិយាល័យគ្រឿងញៀន គ្រាន់ជាការលេងសើចតែប៉ុណ្ណោះ៕
Facebook Comments
Loading...