អាហារដ្ឋានគ្មានច្បាប់អនុញ្ញត្តិអាចបង្ករគ្រោះថ្នាក់ដល់អ្នកបរិភោគ

0
1506

(កំពង់ចាម): អាហារដ្ឋានគ្មានច្បាប់អនុញ្ញត្តិអាចបង្គរគ្រោះថ្នាក់ដល់អ្នកបរិភោគនេះជាសម្ដីឯកឧត្ដមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមក្នុងកិច្ចជួបជុំសំណេះសំណាលជាមួយនិងលោកគ្រូអ្នកគ្រូពេទ្យស្ថិតនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៨។

តាមរបាយការណ៏លោកគឹមសួភារម្យប្រធានមន្ទីសុខាភិបាលខេត្តកំពង់ចាមបានអោយដឹងថាកាគោរពតាមច្បាប់របស់ក្រសួងសុខាភិបាលមានលក្ខណៈល្អប្រសើរច្រើនហើយតាមឧសថដ្ឋាននានានៅក្មុងខេត្តក៏បានច្បាប់ស្ទើតែទាំងអស់ដែរលើកលែងអាហាដ្ឋានមួយចំនួននៅខេត្តកំពង់ចាមគ្មានច្បាប់អនុញ្ញាត្តិ។

ឯកឧត្ដម គួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍បញ្ចាក់ថាកាគោរពច្បាប់មិនលក្ខណៈប្រសើរគួអោយគត់សំគាល់ព្រមទាំងលើកសសើរដល់មន្ទីសុខាភិបាលខេត្តនិងលោកគ្រូអ្នកគ្រូពេទ្យក្នុងខេត្តកំពង់ចាម។

ឯកឧត្ដមបានបញ្ចាក់បន្ថែមទៀតថាអាហារដ្ឋានសូម្បីតែច្បាប់មិនមានផងហើយអោយគោរពតាមបែបបទដ្ឋានម្ដេចនិងកើត។ អាហារដ្ឋានដែរគ្មានច្បាប់អាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៏ដែលមកកំសាន្ដនៅក្នុងខេត្ត។ចំពោះអាហាដ្ឋានដែរពុំមានច្បាប់អនុញ្ញត្តិគួរតែហៅម្ចាស់អាហាដ្ឋានមកនែនាំនិងពន្យល់ពួកគាត់សិនទើបអនុវត្តន៏និតិវិធីច្បាប់តាមក្រោយ។ឯម្ចាស់អាហារដ្ឋាននៅក្នុងក្រុងកំពង់ចាមឯកឧត្តមនិងចុះជួបផ្ទាល់។ក្នុងពេលជានោះឯកឧត្ដមក៏បានដោះស្រាយបញ្ហាមួយចំនួនរបស់មន្ទីពេទ្យផងដែរ៕

Facebook Comments
Loading...