តើនរណានឹងក្លាយជាម្ចាស់ពានរង្វាន់TV5 Boxing Knock-Out ?

0
9852

ភ្នំពេញ: អ្នកប្រដាល់ ធន មករា និងត្រូវប្រកួតតតាំងជាមួយ លន បញ្ញា សំរាប់ការប្រកួតដណ្ដើមពានរង្វាន់ដែលមានឈ្មោះថាTV5 Boxing Knock-Out Serie by K-Cement​ នៅយប់ថ្ងៃទី២៦ឧសភានេះ ។

អ្នកប្រដាល់ជើងខ្លាំងវ័យក្មេង២រូបដែលមិនទាន់ស្គាល់ពាក្យថា ចាញ់នៅក្នុងព្រឹត្តិការណ៍នេះនឹងប្រជែងគ្នាដើម្បី
គ្រងពានដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារនេះ ។

ធន មករាសមាគមប្រដាល់ក្រសួងការពារជាតិត្រូវជួបជាមួយអ្នកប្រដាល់លន បញ្ញាក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែក ។ប្រវត្តិនៃការប្រកួតក្នុងព្រឹត្តិការណ៍នេះនៅជុំទី១មករាផ្ដួលលាប សំណាងក្លិបកងពលតូចលេខ៧០នៅទឹកទី២ ឯលន បញ្ញាផ្ដួលអ្នកប្រដាល់ឈាន រស្មីក្លិបខេត្តរតនគីរីនៅទឹកទី២ដែរ ។

នៅជុំទី២មករាឈ្នះលីញ ភារម្យក្លិបភារម្យគុនខ្មែរដោយពិន្ទុក្នុងខណៈដែលបញ្ញាឈ្នះផាន ផាត់យុទ្ធក្លិបសាលវ័ន្ដកីឡាដោយពិន្ទុដូចគ្នា ។នៅជុំទី៣មករាឈ្នះម៉ន រដ្ឋាក្លិបការិយាល័យទី៥កងទ័ពជើងគោកនៅទឹកទី២ ឯ បញ្ញាផ្ដួលលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យនៅទឹកទីដូចគ្នា ។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមករាឈ្នះយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុទាំងលំបាក ក្នុងខណៈដែលបញ្ញា ឈ្នះសង គង់ក្លិបអេភូថងកីឡាទាំងវេទនាដែរនោះ ។ ធន មករា និង លនបញ្ញានរណាជាម្ចាស់ពានរង្វាន់នេះ ?

ចំពោះគូប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣វិញនោះយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយសងគង់ក្លិបអេភូថងកីឡា ។

ប្រកួតក្នុងជុំទី១យក្សផ្លែឈ្នះកំពែង ខ្មៅក្លិបក្រសួងកសិកម្មនៅទឹកទី២ ឯសង គង់ឈ្នះគួន ប៊ុនហ៊ីមក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុ ។ជុំទី២យក្សផ្លែឈ្នះនឹម ននក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ ឯ សង គង់ឈ្នះផាន់ ពិសិដ្ឋក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយក្សផ្លែចាញ់ពិន្ទុធន មករា រីឯសងគង់ចាញ់ពិន្ទុលន បញ្ញា ។យុគ យក្សផ្លែនិង សង គង់នរណាដណ្ដើមបានចំណាត់ថ្នាក់លេខ ៣ ។

Facebook Comments
Loading...