At. Madrid លើក​ពាន UEL ​ក្រោយ​បំបាក់ Marseille

0
17956

ក្លឹប Atletico Madrid បាន​ក្លាយ​ជា​ជើងឯក​ពាន​រង្វាន់ UEFA Europa League បន្ទាប់​ពី​យក​ឈ្នះ​ក្លឹប Marseille នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៣-០ កាលពី​យប់មិញ។

Antoine Griezmann ជា​អ្នក​រក​គ្រាប់​បើក​ឆាក​ឲ្យ At. Madrid នៅ​នាទី​២១ និង​ជា​អ្នក​បន្ថែម​គ្រាប់​ទី​២ នៅ​នាទី៤៩។ ចំណែក Gabi បាន​រក​គ្រាប់​ទី៣ នៅ​នាទី​៨៩។

ក្រុមAt. Madrid ឈ្នះ​ពាន​រង្វាន់ UEL ជា​លើក​ទី៣ ស្មើ​កំណត់ត្រា​របស់​ក្លឹប Sevilla ដែល​ឈ្នះ​ពាន​រង្វាន់ UEL ច្រើន​ជាង​គេ ចាប់តាំង​ពី​ពាន​រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រដូវកាល​ ២០០៩-១០​ ។

Facebook Comments
Loading...