ក្រសួងបរិស្ថាន និងដៃគូសហការចែករំលែកការអនុវត្តគម្រោងអភិរក្សធនធានធម្មជាតិតំបន់ឆ្នេរ

0
22153

“កម្មវិធីព្រៃកោងកាងដើម្បីអនាគត” ជាប្រធានប្រធានបទនៃការផ្សព្វផ្សាយចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តកំពត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម ជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងសហគមន៍តំបន់ការពារធម្មជាតិ។ វេទិកានេះ រៀបចំឡើងបន្ទាប់ពីបញ្ចប់គម្រោង “កម្មវិធីព្រៃកោងកាងដើម្បីអនាគតដំណាក់កាលទីបី ” កិច្ចគាំទ្រពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN) និងសហគមន៍ទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ខេត្តកំពត។

FB_IMG_1522139867238

អ្នកស្រី ម៉ាន វ៉ៃ គណកម្មការទទួលបន្ទុកផ្នែកផ្សព្វផ្សាយ នៃសហគមន៍ត្រពាំងសង្កែរ បានឲ្យដឹងថា “កម្មវិធីព្រៃកោងកាងដើម្បីអនាគតដំណាក់កាលទី៣” នេះបានធ្វើអោយសហគម៍របស់អ្នកស្រី មានភាពផ្លាស់ប្តូរឥរិយាបទ ពីការកាប់ព្រៃកោងកាងមកធ្វើជាអុសដុត ដើម្បីចម្អិនអាហារ មកជាការដាំស្តារ និងអភិរក្សវិញ។ ការផ្លាស់ប្តូរនេះ បានធ្វើឲ្យប្រជាសហគមន៍ មានជីវភាពធូធារ និងប្រែក្លាយជាតំបន់នេះទៅជាតំបន់អេកូទេសចរធម្មជាតិដ៏ទាក់ទាញ ។

លោក លូ វន្នី អ្នកសម្របសម្រួលថ្នាក់ជាតិគម្រោង ព្រៃកោងកាងដើម្បីអនាគត នៃអង្គការIUCN បានឲ្យដឹងថា គម្រោងខាងលើនេះ គឺជាកិច្ចផ្តួចផ្តើមថ្នាក់តំបន់ ក្នុងការគ្រប់គ្រងនិងលើកកម្ពស់ ការអភិរក្សតំបន់ឆ្នេរសមុទ្រ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ហើយកិច្ចផ្តួចផ្តើមដើម្បីអនាគតនេះ គឺធ្វើការរួមគ្នា រវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយលើបញ្ហាដែលប្រឈមនានា ទៅលើធធនធានអេកូឡូស៊ីនៅតាមតំបន់ឆ្នេរ។

ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមប្រឹក្សាភិបាលកិច្ចផ្តួចផ្តើម ព្រៃកោងកាងដើម្បីអនាគត បានថ្លែងថា ការអនុវត្តគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ស្តីពីការចែករំលែកព័ត៌មាន និងមេរៀនបទពិសោធន៍ពីគ្នាទៅវិញទៅមកលើការការពារ និងអភិរក្សធនធានធម្មជាតិ។ ឯកឧត្តមបានចាត់ទុកថា មេរៀនទទួលបានពីការអនុវត្តគម្រោង ដែលមានរយៈពេល៣ឆ្នាំកន្លងមក អាចស្វែងរកដំណោះស្រាយនិងចន្លោះខ្វះខាតក៏ដូចជាការស្វែងរកយុទ្ធសាស្រ្តលើជំហ៊ានបន្ទាប់ទៀតក្នុងការពង្រឹងបន្ថែមលើសកម្មភាពនៃកម្មវិធី ព្រៃកោងកាងដើម្បីអនាគត ព្រមទាំងពិភាក្សាលើយុទ្ធសាស្រ្តនិងផែនការកសាង ពង្រឹងនិងពង្រីកទំនាក់ទំនងបណ្តាញការចែកចាយព័ត៌មាននិងបទពិសោធន៍រវាងដៃគូពាក់ព័ន្ធនានាក្នុងសកម្មភាពអភិរក្សនិងគ្រប់គ្រងធនធានតំបន់ឆ្នេរ និងព្រៃកោងកាង។

សូមបញ្ជាក់ថា សម្រាប់កិច្ចគាំទ្រព្រៃកោងកាងដើម្បីអនាគតនេះ បានទទួលការគាំទ្រពីគម្រោងជួយដល់ខេត្តចំនួនពីរ គឺនៅខេត្តកោះកុង និងខេត្តព្រះសីហនុ តាមរយៈការផ្តល់មូនិធិខ្នាតតូច ខេត្តកោះកុង ដល់អង្គការចំនួនពីរ ក្នុងការបង្កើនការចូលរួមរបស់ប្រជាជនក្នុងការគ្រប់គ្រងធនធានព្រៃកោងកាង និងធនធានតំបន់ឆ្នេរ ដែលប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ពឹងអាស្រ័យ៕

Facebook Comments
Loading...