វេទិកាថ្នាក់តំបន់នៃសម្ព័ន្ធភាពដៃគូខ្យល់ស្អាតតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨

0
5375

នាទីស្នាក់ការអង្គការសហប្រជាជាតិ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ជាតំណាងឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្រ្តី ស្តីពីទស្សនៈវិស័យគោលនយោបាយទប់ស្កាត់ការបំពុលខ្យល់នៅក្នុងវេទិកាថ្នាក់តំបន់នៃសម្ព័ន្ធភាពដៃគូខ្យល់ស្អាតតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨ “2018 Asia Pacific Clean Air Partnership Joint Forum” ។

ឯកឧត្តម សាបូ អូហ្សាណូ បានថ្លែងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការចូលរួមទប់ស្កាត់ការបំពុលខ្យល់ និងលើកកំពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការបង្កើត និងការអនុវត្តគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលរួមមានគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង ផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុ យុទ្ធសាស្រ្តបរិស្ថានជាតិ និងផែនការសកម្មភាព ការបង្កើតក្រមបរិស្ថាន និងធនធានធម្មជាតិ និងការធ្វើទំនើបកម្មស្ថាប័ន។

ឯកឧត្តម អូហ្សាណូ បានបញ្ជាក់ថា កម្ពុជា បាននិងកំពុងចាត់វិធានការសំខាន់ៗដោយបង្កើនស្ថានីយត្រួតពិនិត្យការបំពុលខ្យល់ ជំរុញការកែច្នៃបច្ចេកវិទ្យា ផ្តល់ការយល់ដឹងសាធារណៈ និងពង្រឹងការអនុវត្តអនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលខ្សល់ និងការរំខានដោយសំឡេង និងអនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

ទន្ទឹមនឹងនេះ កម្ពុជា ក៏បានអំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបង្កើនសម្ព័ន្ធភាពដៃគូ ហិរញ្ញប្បទាន និងបច្ចេកវិទ្យាដើម្បីសម្រេចបានការអភិវឌ្ឍន៍ដោយចីរភាព និងសេចក្តីសម្រេចសហប្រជាជាតិ ស្តីពីគុណភាពខ្យល់។

Image may contain: one or more people, people sitting and indoor

Facebook Comments
Loading...