គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ហ៊ីយ៉ុន​ដាយ បុក​ជាមួយ​ម៉ូតូ​វ៉េវអាល់​ហ្វា បណ្តាល​អោយស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង​កើត​ហេតុ

0
26148

កំពង់ស្ពឺ៖ នៅថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៨និង៣០នាទី ចំណុចភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើផ្លូវ៤៤ ផ្លូវលំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ុនដាយ ពណ៍លឿង ពាក់ផ្លាកលេខ កំពត ៣A-០៥២៨ អ្នកបើកបរមិនស្គាល់អត្តញ្ញាណបានរត់គេចខ្លួនបាត់ ក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហមសេរី២០១៦ គ្មានស្លាកលេខដែលបើកបញ្ច្រាស់ទិសគ្នារបស់ ឈ្មោះ ឈា ណាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុវត្ថុតាងទាំង០២យើងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនិតិវិធី ។ ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិ

Facebook Comments
Loading...