សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុង ស៊ីដនី

0
21600

នៅព្រឹកថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុង ស៊ីដនី (Sydney, Australia) ដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ចាប់ពីថ្ងៃទី ១៦-១៨ មីនា ២០១៨។

FB_IMG_1521164716502

ក្នុងពេលអញ្ជើញមកដល់ព្រលានយន្តហោះទីក្រុងស៊ីដនីកាលពីព្រឹកមិញនេះ គឺមានមន្រ្តីនៃរដ្ឋាភិបាលអូស្រ្តាលី និងមន្រ្តីស្ថានទូតខ្មែរជាច្រើននាក់មកទទួលស្វាគមន៍សម្តេចប្រមុខដឹកនាំ។ នៅឯសណ្ឋាគារវិញក៏មានបងប្អូនខ្មែរមកពីប្រទេស New Zealand និង Australia ជាច្រើននាក់បានមកទទួលស្វាគមន៍ សម្តេចតេជោ ប្រកបដោយការគោរពស្រឡាញ់ នឹងនឹករឮកដ៏ជ្រាលជ្រៅបំផុត។

នៅរសៀលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោក Malcolm Turnbull នាយករដ្ឋមន្រ្តីអូស្រា្តលី នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ហើយបន្ទាប់មក សម្តេចតេជោ នឹងអញ្ជើញជួបប្រជុំជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលីផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធីល្ងាចថ្ងៃនេះគឺ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ Australia និងបងប្អូនមកពីប្រទេស New Zealand ប្រមាណ៨០០ នាក់៕

FB_IMG_1521164719089

Facebook Comments
Loading...