កម្លាំងជំនាញនៃអធិការដ្នាននគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្តសារធាតុញៀន

0
15899

ត្បូងឃ្មុំ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានបេីកប្រតិបត្តិការបង្ក្រាបឈានដល់ ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធ និង កាចែកចាយ ជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅល្ងាចថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ ចំណុចភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងរឹបអូសថ្នាំញៀនបាន១កញ្ចប់ផងដែរ ។

នគរបាលស្រុកមេមត់បានបញ្ជាក់ឱ្យដឹងថា កម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ រ៉ា ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ បន្ទាប់ពីសមត្តកិច្ចឃាត់ខ្លួនក៏ធ្វើការឆែកឆេរដកហូតបានម្សៅក្រាមពណ៌ ស ថ្លាសង្ស័យថា ជាសារធាតុញៀនចំនួន ១ កញ្ចប់ធំ ។

បច្ចុប្បន្នជនសង្ស័យ នឹង វត្ថុតាងសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនិតិវិធី ៕ សាន វិឡែម 15.3.2018

Facebook Comments
Loading...