ព្រឹត្តិការណ៍TV5 Boxing Knock-Out ជុំទី២ផ្តើមប្រកួតទៀតហើយ

0
14694

ភ្នំពេញ: សម្រាប់ថ្ងៃទី១៧មីនាដែលការប្រកួតជម្រុះមានចំនួន២គូនោះគឺ អ្នកប្រដាល់ម៉ន រដ្ឋាក្លិបការិយាល័យទី៥ កងទ័ពជើងគោកប្រកួតជាមួយអ្នកប្រដាល់អ៊ឹង បូរ៉ាក្លិបកុលបុត្រគុនខ្មែរ ។

មិនដឹងថានរណាត្រូវខ្ទាតចេញនៅជុំទី២នោះទេព្រោះពួកគេសុទ្ធតែខ្លាំងដូចគ្នា ។ កាលប្រកួតនៅជុំទី១រដ្ឋាឈ្នះអ្នកប្រដាល់សំណាង សម្បត្តិក្លិបកងចក្ររាជសីហ៍នៅនៅមុនស្នូរជួងបញ្ចប់ទឹកទី ៣ រីឯអ៊ឹង បូរ៉ាវិញឈ្នះអ្នកប្រដាល់ឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យនៅទឹកទី១ ។ ការប្រកួតនេះអ៊ឹង បូរ៉ាខ្ទាតចេញ ឬ ម៉ន រដ្ឋាជាអ្នកខ្ទាតចេញ ?

Moan-Ratha-Eung-Bora [800x600]

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរលីញ ភារម្យក្លិបភារម្យគុនខ្មែរ ជួបជាមួយអ្នកប្រដាល់ធន មករារបស់សមាគមប្រដាល់ក្រសួងការពារជាតិ ។

មករាជាអ្នកប្រដាល់វ័យក្មេងដែលមានកំណត់ត្រាប្រកួតល្អណាស់មិនតែប៉ុណ្ណោះសព្វថ្ងៃគេហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិថ្នាលទៀតផង ។ អ្នកប្រដាល់រូបនេះល្អទាំងកែង ជង្គង់ កណ្ដាប់ដៃ ទាត់ និង ការពារ ។ កាលជុំទី១មករាឈ្នះអ្នកប្រដាល់លាភ សំណាងក្លិបកងពលតូចលេខ៧០ នៅទឹកទី២ ។

ចំពោះភារម្យវិញក៏មិនអាចមើលស្រាលបានដែរជាមួយនឹងកម្លាំងដ៏អស្ចា្យនោះការវ៉ៃចេញរបស់គេធ្ងន់ និងចំគោលដៅបានល្អ ។កាលជុំទី១ភារម្យឈ្នះសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុ ។ជុំទី២នេះមិនដឹងថាភារម្យ ឬ មករាជាអ្នកកក់កៅអីសម្រាប់ជុំទី៣ទៀតនោះ ។

Linh-Phearum-Thun-Makara [800x600]

ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះហ៊ឹមសេរីក្លិបតាព្រហ្មមាសជ័យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះយ៉ត ខ្លាំង(Yorth Khlang) ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។

Him-Serey-Yorth-Khlang [800x600]

Facebook Comments
Loading...