ត្សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពីបទប្លន់០១នាក់ និង០១នាក់ ទៀតទទួលផលចោរកម្ម

0
15260

កាលពីថ្ងៃសុក្រ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៣.០២. ២០១៨ វេលាម៉ោង២០ៈ១០នាទី, នៅចំណុចហាងWring Café ក្រុម៥ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា មានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់យក ម៉ូតូ,លុយនិងទូរស័ព្ទដៃ)បង្កដោយជនសង្ស័យ០១នាក់មិនស្គាល់ អត្តសញ្ញាណ ប្រើអាវុធខ្លី០១ដើមមិនស្គាល់ម៉ាក ថ្មើរជើងបានចូល មកផឹកកាហ្វេរួចភ្ជង់គំរាមប្លន់យកប្រាក់រៀលចំនួនជាង៣០.០០០០ រៀល,ទូរស័ព្ទដៃ០១គ្រឿងម៉ាកSAM SUNG និង ម៉ូតូ០១គ្រឿងម៉ាក HONDA S.M ពណ៌ស ស្លាកលេខភ្នំពេញ1GJ-8157 របស់ជនរងគ្រោះ ឈ្មោះលឹម ខេងហួ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរបើកហាងកាហ្វេ ស្នាក់នៅផ្ទះលេខ ៦៨៧ ផ្លូវជាតិលេខ៦ ភូមិ-សង្កាត់ខាងលើ, និងស្ត្រីអ្នករត់តុ០២នាក់ទៀត រួចជិះម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះគេចខ្លួនបាត់ ។ ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។

ដំណើតរឿងហេតុ អំពីសកម្មភាពជនសង្ស័យ០១នាក់ ដែលបានយកកំភ្លើងខ្លី០១ដើម ចូលភ្ជង់ប្លន់បុគ្គលិកហាង Wring Cafe កាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជនល្មើសត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ។

សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន រហូតមកដល់រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនចោរប្លន់ ទៅតុលាការ០២នាក់។

ជនសង្ស័យជាចោរប្លន់ មានឈ្មោះ ហូ ម៉េងហ័រ ហៅ រដ្ឋ អាយុ២៩ឆ្នាំ មុខរបរគ្មាន ស្រុកកំណើតនៅ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវអាវុធហត្ថ ចាប់បាននៅបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមចម្លើយសារភាពជនសង្ស័យបានរៀបរាប់ថា នៅថ្ងៃកើតហេតុជនសង្ស័យបានជិះម៉ូតូឌុបទៅទិញកាំភ្លើងជ័រ នៅខាងក្រោយរោងចក្រព្រែកលៀប ក្នុងតម្លៃ៥,០០០រៀល បន្ទាប់មកក៏ជិះម៉ូតូឌុបទៅផឹកកាហ្វេ នៅហាងមួយ កន្លែងខាងលើ ពេលផឹកកាហ្វេរួច ជនសង្ស័យខ្វះលុយឲ្យថ្លៃកាហ្វេ ក៏បានដកកាំភ្លើងជ័រ ចេញពីចង្កេះភ្ជង់ទៅលើអ្នករត់តុស្រី០២នាក់ គម្រាមឲ្យបុគ្គលិកអង្គុយចុះ យកលុយបានជាង៣០.០០០០រៀល, ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំសុង និងម៉ូតូ០១គ្រឿង ម៉ាក SH រួចក៏ជិះម៉ូតូដែលប្លន់បានទៅខេត្តកំពង់ស្ពឺ។ ជនសង្ស័យបានយកម៉ូតូលក់ឲ្យឈ្មោះ ម៉ាប់ នៅឃុំអូរតាគី ខេត្តកំពង់ស្ពឺ បានលុយ៥០០ដុល្លារ ហើយត្រឡប់មកភ្នំពេញវិញ នឹងទៅលាក់ខ្លួននៅផ្ទះជួល ម្តុំផ្សារអូដឹម សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ច បានបន្តសហការជាមួយសមត្ថកិច្ច ខេត្តកំពង់ស្ពឺ ធ្វើការស្វែងរកឃាត់ខ្លួន អ្នកទទួលទិញផលចោរកម្ម០១នាក់ទៀតឈ្មោះ ម៉ាន អាស់ម៉ាត់ ហៅ ម៉ាប់ នៅចំណុចភូមិថ្មី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យឈ្មោះ ម៉ាន អាស់ម៉ាត់ បានសារភាពថា ពិតជាទិញម៉ូតូ ពីឈ្មោះ ហូ ម៉េងហ័រ ពិតមែន និងគ្មានធ្វើលិខិតស្នាមអ្វីទេព្រោះ ហូ ម៉េងហ័រ ប្រាប់ថា ម៉ូតូនោះគាត់ ទើបប្លន់បានពីស្ត្រីមា្នក់ ហើយម៉ូតូមានភ្ជាប់ GPS តែត្រូវគាត់ដោះចេញបាត់អស់ហើយ។ សមត្ថកិច្ចបានឆែករកឃើញថ្នាំញៀន០១កញ្ចប់ តូច ដែលឈ្មោះ ម៉ាន អាស់ម៉ាត់ បានទិញសម្រាប់លក់បន្តទៀតជនដៃដល់បានប្លន់ម៉ូតូ និងអ្នកទទួលទិញម៉ូតូចោរ ត្រូវសមត្ថកិច្ច កសាងសុំណុំរឿងបញ្ជូនទៅ តុលាការផ្តន្ទាទោស តាមច្បាប់ និងបានដកហូតម៉ូតូដែលប្លន់យកទៅ ប្រគល់ឲ្យម្ចាស់ដើមវិញ។

កាលពីម៉ោងប្រហែល០៩នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ហូ ម៉េងហ័រ បានកាំភ្លើងខ្លី១ដើម បានដើរចូលប្លន់ដល់ក្នុងផ្ទះលក់ការហ្វេយីហោ Wring Cafe ដែលស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

FB_IMG_1520923986222

Facebook Comments
Loading...