ធឿន ធារ៉ា និងផល សោភ័ណ្ឌ ឡើងជួបកីឡាករថៃដើម្បីសាកស្នៀតគុន

0
1121

ភ្នំពេញ ៖ កីឡាករធឿន ធារ៉ា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្ម បន្ទាប់ពីវាយរៀងធ្លាក់ដៃត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករថៃម៉ាណាវថង ស៊ុឆាតូថៈណាយខ្វាម រីឯកីឡាករផល សោភ័ណ្ឌ អ្នកប្រដាល់ដែលពីកែប្រើកែងរបស់ក្លិបតាឡីដំរីមានរិទ្ធ ជួបកីឡាករថៃយ៉តវ៉ាន់ឌី ផេតកាស៊ែម ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ នៅលើសង្វៀនស៊ីអិនស៊ី នាខេត្តបាត់ដំបង នាថ្ងៃសៅរ៍ទី១៥ ខែកម្ភៈ ឆ្នាំ២០២០នេះ។

កីឡាករធឿន ធារ៉ា ជួបជាមួយកីឡាករថៃម៉ាណាវថង ស៊ុឆាតូថៈណាយខ្វាម ក្នុងប្រភទទម្ងន់៦៩គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែជាច្រើនលើកមកហើយមានឈ្នះ មានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។

ចំណែកកីឡាករធឿន ធារ៉ា ត្រូវបានអ្នកតាមដានលើកឡើងថា បន្ទាប់ពីគេមានឈ្មោះល្បីនៅស្រុកថៃ និងក្នុងប្រទេសបានមួយ​រយៈមកគេអាក់ខានលែងបានប្រកួត តែពេលនេះគេបានប្តូរក្លិបមកហាត់នៅស្រុកខ្មែរហើយដោយហាត់ជាមួយលោកគ្រូអេភូថង ស្នៀតខ្លាំងរបស់គេហាក់មិនប្រើបានដូចមុននោះទេ ពេលខ្លះឃើញខ្លាំង តែពេលខ្លះឃើញខ្សោយ ដោយកីឡាករថៃល្មមៗមិនអាចយកឈ្នះគេបានផង ខុសភ្លែកពីកាលពីគេនៅល្បីនៅប្រទេសថៃស្នៀតខ្លាំងរបស់គេ កែង កណ្តាប់ដៃ និងជើងទាត់កាត់ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង។ ចាំមើរវាងធើន ធារ៉ា និងម៉ាណាវថង ស៊ុឆាតូថៈណាយខ្វាម នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករផល សោភ័ណ្ឌ កីឡាករថៃយ៉តវ៉ាន់ឌី ផេតកាស៊ែម គូរនេះត្រូវបានអ្នកវិភាគប្រដាល់លោកឡើងថា ផល សោភ័ណ្ឌ មានប្រៀបឈ្នះច្រើនជាង ព្រោះគេជា​កី​ឡា​ករ​ជើងខ្លាំង​ម្នាក់​ដែល​លេងស្នៀត​កណ្តាប់​ដៃ និងកែងហើយឡើង​ប្រកួត​លើក​ណា​ក៏​ពិបាក​រក​ដៃ​គូ​មក​ផ្តួល​ឱ្យគេឲ្យ​ចាញ់​ពិន្ទុ​ ឬ​​សន្ល​ប់​នៅ​លើ​រេញ​ណាស់។​

​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​កំពុង​នាំ​គ្នា​យល់​ថា​ផល សោភ័ណ្ឌ គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោ​យ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។ ចំណែកកីឡាករថៃយ៉តវ៉ាន់ឌី ផេតកាស៊ែម គេជាកីឡាករជើងថ្មីដែលមកប្រកួតនៅសង្វៀននេះ ហើយគេមិនទាន់ដឹងថាស្នៀតខ្លាំងរបស់គេយ៉ាងណានោះដែរ តែកីឡាករថៃដែលមកប្រកួតនៅប្រទេសកម្ពុជាភាគច្រើន ខ្លាំងខាងស្នៀតជើងទាត់ ជងងគង់ និងស្នៀតកាច់ផ្តួល។ ចាំមើលកីឡាករផល សោភ័ណ្ឌ ជួបជាមួយកីឡាករថៃយ៉តវ៉ាន់ឌី ផេតកាស៊ែម អាចយកឈ្នះដូចអ្នកវិភាគដែរឬយ៉ាងណា?៕

Facebook Comments
Loading...