សភាប្រជាជនចិន បានសម្រេចបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញថ្មី ប្រធានាធិបតីកាន់អំណាចអស់មួយជីវិត

0
12697

សភាប្រជាជនចិន បានសម្រេចចិត្តបោះឆ្នោតគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្ដីពីការកំណត់អណត្តិប្រធានាធិបតី ដែលនេះបានបើកផ្លូវឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចបន្តកាន់អំណាចអស់មួយជីវិត។ 

ការបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញនេះ ធ្វើឡើងនៅអំឡុងកិច្ចប្រជុំពេញអង្គលើកទី០៣ នៃសម័យប្រជុំលើកទី០១ របស់ សភាប្រជាជនចិននិតិកាលទី១៣ នៅឯវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។

fn-2018-03-11-15-24-51-0

យោងតាមរដ្ឋធម្មនុញ្ញចិនចាប់តាំងពីឆ្នាំ១៩៩០ ប្រធានាធិបតីអាចកាន់អំណាចបានត្រឹមពីរអណត្តិតែប៉ុណ្ណោះ។ ប៉ុន្តែលោកស៊ី បានស្នើឱ្យកែប្រែដោយជោគជ័យនូវប្រពៃណីមួយកាន់អំណាចមួយនេះ នៅក្នុងសមាជបក្សកុម្មុយនិស្ដចិន កាលពីខែតុលា ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងពង្រឹងអំណាចរបស់លោកកាន់តែធំ តាមរយៈយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយក៏ដូចជា ការបញ្ចូលទ្រឹស្ដី និងគំនិតយោបាយរបស់លោកទៅក្នុងរដ្ឋធម្មនុញ្ញចិនទៀតផង។

ជាក់ស្ដែង ក្នុងចំណោមអ្នកបោះឆ្នោត ២,៩៦៤នាក់ មានពីរនាក់បោះឆ្នោតជំទាស់ និងបីនាក់ អនុប្បវាទ។

fn-2018-03-11-15-23-52-0

Facebook Comments
Loading...