ជម្ងឺផ្តាសាយបក្សីកំពុងវាយលុកកូរ៉េខាងជើង

0
18977

តាមប្រភពព៍ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់កូរ៉េខាងត្បូងបានឲ្យដឹងថា នៅក្នុងប្រទេសកូរ៉េ ខាងជើងមានមនុស្ស៤នាក់បានស្លាប់ដោយសារជម្ងឺគ្រុនផ្តាសាយបក្សី និងមនុស្ស៨១ ០០០នាក់ទៀតកំពុងរងការប៉ះពាល់ពីជម្ងឺនេះ។

image

បើយោងតាមអង្គការសហពន្ធ័អន្តរជាតិនៃកាកបាទក្រហមបានឲ្យដឹងថា លោកអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈកូរ៉េខាងជើងបានរាយការណ៍មកថា ជម្ងឺផ្តាសាយបក្សី ឬហៅថាA(H1N1)បានផ្ទុះឡើងនៅកូរ៉េខាងជើងតាំងពីថ្ងៃ១៩ខែមករារហូតមកដល់ពេលនេះមិនទាន់ ដោះស្រាយបាននៅឡើយទេ។

ចន្លោះពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ដល់ថ្ងៃទី១៦ខែមករាឆ្នាំ២០១៨មានមនុស្ស១២៦ ៥៧៤នាក់សង្ស័យថាមានជម្ងឺផ្តាសាយបក្សី ក្រោយពីធ្វើការត្រួតពិនិត្យគេរកឃើញថានៅក្នុង ចំណោមនោះមាន៨១ ៦៤០បានឆ្លងជម្ងឺនេះរួចជាស្រេចទៅហើយ។មានមនុស្ស៤នាក់បានស្លាប់ដែល មាន៣នាក់ជាកុមារនិងម្នាក់ទៀតជាក្មេងជំទង់៕

Facebook Comments
Loading...