នៅព្រឹកថ្ងៃ១០ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញពិសារអាហារការងារពេលព្រឹកជាមួយនាយករដ្ឋមន្ត្រីវៀតណាម រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមទស្សនាក្បូនព្យុហយាត្រា នៃទិវាសាធារណរដ្ឋលើកទី៦៩ របស់សាធារណរដ្ឋឥណ្ឌា (69th Republic Day) ។
ទិវាសាធារណរដ្ឋ របស់ឥណ្ឌាជាប្រវត្តិសាស្រ្តនេះគឺមានការ យាងនឹងអញ្ជើញចូលរួមពីជាព្រះរាជអធិបតី និងអធិបតីដ៏ខ្ពង់ខ្ពស់ ពីបណ្តាព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន មេដឹកនាំ ឥណ្ឌា ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋឥណ្ឌាគ្រប់ស្រទាប់វណ្ណះ។ ពិធីព្យុហយាត្រានេះ គឺត្រូវបានរៀបចំឡើងនៅចំកណ្តាលទីក្រុងញ៉ូវដែល្លី (New Delhi) ប្រទេសឥណ្ឌា ក្រោមអាកាសធាតុត្រ ជាក់៨អង្សាសេ និងផ្ទៃមេឃចុះអ័ព្វ។ នៅក្នុងពិធីព្យុហយាត្រានោះគឺមានការដង្ហែរក្បូនតាមបែបប្រពៃណី ដូចជាការហែរក្បូនយន្តសេះ សត្វអូដ ហែរក្បូនយោធារ និងយុទ្ធភ័ណ្ឌយោធារ រួមទាំងការហែរក្បូនពីប្រពៃណីសាសនារបស់ប្រទេសឥណ្ឌាផងដែរ។សាធារណរដ្ឋឥណ្ឌា មានផ្ទៃក្រឡាទំហំ៣លាន២៨៧ពាន់២៦៣គីឡូម៉ែត្រការ៉េ ចែកជា២៩រដ្ឋ និង៧ដែនដី ចំណុះរដ្ឋសហភាព មានព្រំប្រទល់ជាប់និងប្រទេសបង់ក្លាដែស ប៊ូតាន មីយ៉ាន់ម៉ា ចិន ណេប៉ាល់ និងប៉ាគីស្ថាន និងមានប្រជាជនសរុបចំនួន១ពាន់២៧០លាននាក់ តួលេខក្នុងខែកក្កដាឆ្នាំ២០១៦។ ថ្ងៃបុណ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា គឺនៅថ្ងៃទី២៦ ខែមករាឆ្នាំ ១៩៥០ ។ ប្រជាជនកាន់សាសនាហ៊ិនឌូមាន៨០,៥០% ម៉ូស្លីម១៣,៤០% និងជំនឿផ្សេងៗជាង៦%។ ស្ថានភាពសេដ្ឋកិច្ចរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ កន្លងទៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានទំហំ៧,៦% ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ស្មើនឹង ១៧០៩,៦ ដុល្លារអាមេរិក។ ផលិតផលតាមវិស័យគិតជាភាគរយ ក្នុងវិស័យកសិកម្មមាន១៧,៤% ឧស្សាហកម្មមាន២៨,៨% និងសេវាកម្មមាន៤៦,២% ។ ជាមួយគ្នានេះទំហំពាណិជ្ជកម្មនៃការនាំចេញរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ មានទឹកប្រាក់សរុប ២៦៨,៦ពាន់លានដុល្លារ រីឯការនាំចូលវិញគឺមានទឹកប្រាក់សរុប ៣៧៦,១ពាន់លានដុល្លារ។
នៅក្នុងពិធីដង្ហែរក្បូនព្យុហាយាត្រា ដែលបានបង្ហាញពីសមត្ថភាពធនធានកងទ័ព រួមទាំងកងទ័ពជើងទឹក ជើងគោក និងជើងអាកាស និងគ្រឿងយុទ្ឋ ភ័ណ្ឌដែលផលិតដោយឥណ្ឌា និងបច្ចេកវិទ្យាទំនើបៗ គឺបានបង្ហាញនូវការរីកចម្រើន និង សមត្ថភាពរបស់ឥណ្ឌាដែលប្រទេសអាស៊ានទាំងអស់មានការកោតសរសើរគ្រប់ៗគ្នា៕
![Image may contain: 5 people, people standing and outdoor](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/27072474_1589429241105567_1883003520277749891_n.jpg?oh=dd4159f6beacf4a4bf90c4980457426d&oe=5AE35E67)
![Image may contain: one or more people, people standing, sky and outdoor](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/27336426_1589429974438827_5023265174032488642_n.jpg?oh=bd6ab7dcb3b30bd56265d817540b972b&oe=5B1D2C3F)
![Image may contain: one or more people, shoes, crowd and outdoor](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/27332168_1589429411105550_6485168742329655383_n.jpg?oh=de1cc37b8931d82ac019775227b1431c&oe=5AEA856C)
![Image may contain: 6 people, people on stage](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/26993239_1589429661105525_6403003436247991665_n.jpg?oh=337ca55ee333d879490b159e9c2ac80e&oe=5AE48DFE)
![Image may contain: one or more people and outdoor](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/26992576_1589430014438823_6948209148559259065_n.jpg?oh=d16225d1151b621fa3a04578d7718c36&oe=5AE2DCFF)
![Image may contain: one or more people, crowd and text](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/27072763_1589441554437669_7420304764670746820_n.jpg?oh=4cf49a5a8ef63a91144f3f3a31055557&oe=5B205ED1)
![Image may contain: 1 person, crowd](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/27072893_1589441691104322_3017878936127881218_n.jpg?oh=100be34504ad2f748f193591d17286d2&oe=5AE7C9BA)
![Image may contain: 1 person](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/26907740_1589441714437653_7957783591653726385_n.jpg?oh=2f1c3bb054e38b1d077acda13b277227&oe=5AF3AB68)
![Image may contain: one or more people](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/27073236_1589441847770973_476476056144934782_n.jpg?oh=707c13892100cf84b70efed6751e7093&oe=5AEA3538)
![Image may contain: one or more people](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/27067006_1589442051104286_711127044752721639_n.jpg?oh=8e5d8f9780ad56b2574473a4bdaa1105&oe=5ADD9CF2)
![Image may contain: one or more people](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/26994359_1589442181104273_8337334126978606242_n.jpg?oh=0fc78f06b7bb2769dfd3b5b351912d66&oe=5AEDE537)
![Image may contain: one or more people](https://scontent-sin6-1.xx.fbcdn.net/v/t1.0-9/27066772_1589442481104243_4275341363758379804_n.jpg?oh=2127a0dfcb38077098277db7bf5cfd84&oe=5AE33149)