មីយ៉ាន់ម៉ានិងបង់ក្លាដេសព្រមព្រៀងបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាទៅស្រុកវិញ

0
3728

រដ្ឋាភិបាលបង់ក្លាដេសបាននិយាយថាខ្លួនបានព្រមព្រៀងកំណត់ពេលវេលារួចហើយជាមួយមីយ៉ាន់ម៉ា ក្នុងការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាវិតត្រឡប់ទៅសហភាពមីយ៉ាន់ម៉ាវិញ។ក្នុង១អាទឹត្យៗមីយ៉ាន់ម៉ាយល់ ព្រមទទួលយកជនជាតិរ៉ូហ៊ីងយ៉ា១៥០០នាក់ វិលត្រឡប់ទៅវិញ

image

តាមផែនការពួកគេនឹងត្រូវចំណាយពេលវេលាប្រមាណ២ឆ្នាំក្នុងការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនទាំងនេះ។ មានជនជាតិរ៉ូហ៊ីងយ៉ាចំនួន៦៥០០០០បានភៀសខ្លួន នៅពេលដែលមានការសម្លាប់រង្គាលពីសំណាក់ទាហានមីយ៉ាន់ម៉ាដែលបានកើត ឡើងនៅក្នុងរដ្ឋរ៉ាក់ឃីនកាលពីខែសីហាឆ្នាំ២០១៧។ ប៉ុន្តែភ្នាក់ងារផ្តល់ជំនួយអន្តរជាតិនៅតែបារម្ភអំពីរឿងនេះ។

បើយោងតាមកិច្ចព្រមព្រៀងគឺមីយ៉ាន់ម៉ាមានភារកិច្ចកសាងជម្រកបណ្តោះអាសន្នឲ្យជនភៀសខ្លួនទាំងនេះ ហើយបន្ទាប់មកទើបកសាងផ្ទះឲ្យជាក្រោយ៕

Facebook Comments
Loading...