ជប៉ុនប្រកាសអាសន្នអំពីការពុលត្រីFugu ព្រោះមានអ្នកទិញយកទៅបាត់ហើយ

0
12558

អាជ្ញាធរនៅក្នុងទីក្រុងGamagoriនៃប្រទេសជប៉ុនបានផ្សព្វផ្សាយការប្រកាសអាសន្នដោយបានព្រមានប្រជាជបកុំឲ្យបរិភោគត្រីពោះកំប៉ោងFuguបន្ទាប់ពីគេបានរកឃើញថានៅក្នុងខ្លួនវានៅមានជាតិពុលដែលអាចសម្លាប់មនុស្សបាន ហើយដែលគេមិនទាន់យកចេញពីខ្លួនវាមុនពេលលក់ចេញ។

image

ទីផ្សារទំនើបមួយនៅក្នុងទីក្រុងGamagoបានលក់ត្រីប្រភេទនេះ៥ក្បាលទៅឲ្យអ្នកទិញដោយមិនទាន់បានដកយកសរសៃដែលមានជាតិពុលពីក្នុងខ្លួនវានៅឡើយ។ត្រី២ក្បាលដែលគេទិញទៅហើយនោះត្រូវបានរកឃើញមកវិញ ប៉ុន្តែ២ក្បាលទៀតរកមិនទាន់ឃើញនៅឡើយទេ មិនដឹងថាអ្នកទិញនោះនៅទីណាឡើយ។

ត្រីនេះមានរសជាតិឆ្ញាញ់ណាស់ ប៉ុន្តែវាមានជាតិពុលខ្លាំងបើគេហ៊ានតែប្រហែសមិនដកយកសរសៃពុ លដែលមាននៅក្នុងខ្លួនវាមុនយកទៅចំអិនទេនោះ។ ក្នុងមួយឆ្នាំៗមានករណីពុលត្រីនេះច្រើនដែរនៅក្នុងប្រទេសជប៉ុន ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សស្លាប់ទេ៕

Facebook Comments
Loading...