មេដឹកនាំសំខាន់ៗ៣ប្រទេសព្រមព្រៀងគ្នារកដំណោះស្រាយបញ្ចប់សង្គ្រាមនៅស៊ីរី

0
9784

តាមRTបានផ្សាយឲ្យដឹងថានៅថ្ងៃទី២២ខែវិច្ឆិកានេះមេដឹកនាំមកពី៣ប្រទេសបានជួបពិភាក្សគ្នាជាផ្លូវការនៅទីក្រុង Sochi ដើម្បីពិភាក្សាគ្នាប្រឹងប្រែងរកវិធីរម្លត់ភ្លើងសង្គ្រាមនៅក្នុងប្រទេសស៊ីរី។ មេដឹកនាំទាំង៣គឺលោកប្រធានាធិបតីរុស្សី Vladimir Putin លោកប្រធានាធិបតីតួរគីRecep Tayyip Erdogan និងលោកប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់Hassan Rouhany។ ពួកគេបានអះអាងនៅ ក្នុងអង្គប្រជុំនោះថានឹងធ្វើជាអ្នកធានាដើម្បីនាំមកសុខសន្តិភាពឲ្យប្រទេសស៊ីរីវិញតាមរយៈការផ្លាស់ប្តូរទស្សនៈគ្នាអំពីរបៀបនៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសដ៏ខ្ទេចខ្ទាំមួយនេះក្នុងស្ថាន ភាពដែលពួកISISកំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់ ចាញ់សង្គ្រាមបាត់បង់អស់ទីតាំងឈរ ជើងនៅក្នុងប្រទេសស៊ីរីទៅហើយនោះ៕

Azerbaijan-Iran-Russi_Horo-e1470730275746

Facebook Comments
Loading...