អ្នកជិះឡានក្រុងនៅថៃតែងតែរងការបំពានផ្លូវភេទពីជនខិលខូច

0
13051

តាមការស្ទង់មតិរបស់សកលវិទ្យាល័យធម្មសាទ ហើយត្រូវបានកាសែតបាងកកប៉ុស្ត៍យកមក ចុះផ្សាយនៅថ្ងៃទី២៣ខែវិច្ឆិកានេះបានឲ្យដឹងថា ស្ទើរតែពាក់កណ្តាលនៃស្ត្រីដែលបានធ្វើដំ ណើរតាមមធ្យោបាយសាធារណៈពិសេសរថយន្តក្រុងតែងរងការបន្លំលូកលាន់បំពារបំពាន ផ្លូវភេទពីសំណាក់ជនខិលខូច។ការស្ទងមតិបានធ្វើទៅលើមនុស្សទាំងបុរសទាំងស្ត្រីចំនួន ១៦៥៤នាក់ដែលតែងតែធ្វើដំណើរតាមមធ្យោបាយសាធារណៈ។អ្នកស្រីម្នាក់គ្រាន់តែប្រាប់ ឈ្មោះថាKrathaeបាននិយាយថាមានម្តងនោះកំពុងតែជិះសុខៗមិនដឹងយ៉ាងម៉េចស្រាប់តែ សំពត់ដែលគាត់ស្លៀករហែកយ៉ាងវែងមើលឃើញដល់គ្រឿងក្នុង ហើយមនុស្សម្នាមើលមក គាត់គ្រប់គ្នា។តាមការស្ទង់មតិនេះបានឲ្យដឹងទៀតថា៖ការបំពានផ្លូវភេទនេះកើតឡើងនៅលើ រថយន្តបឺស៥០%នៅលើតាក់ស៊ី១១,៤%ក្រៅពីនោះច្រើកកើតឡើងនៅតាមចំណតរថភ្លើងលើ អាកាសឬផ្លូវក្រោមដី៕

image

Facebook Comments
Loading...